ប្រជាជនវៀតណាមអបអរសាទរស្នាដៃរបស់ក្រុម U23 ជាតិនៅ AFC ២០១៨
ដោយមានស្នាដៃឈរលំដាប់ថ្នាក់ទីពីរនៅ AFC ២០១៨ ក្រុម U23 វៀតណាម បានក្លាយទៅជា” ជើងឯក” របស់អ្នកស្រឡាញកីឡាវៀតណាម។ នាថ្ងៃទី២៨មករា ក្រុម U23 បានវិលត្រឡប់មកដល់រដ្ឋធានីហាណូយ និងនាថ្ងៃនេះដែរ នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានជំនួបប្រាស្រ័យជាមួយគ្រូបង្វិក និងក្រុម U23 ទាំងឡាយ។ បន្តទៀត ដោយមានស្នាដៃឈរលំដាប់ថ្នាក់ទីពីរនៅ AFC ២០១៨ ក្រុម U23 វៀតណាម បានក្លាយទៅជា” ជើងឯក” របស់អ្នកស្រឡាញកីឡាវៀតណាម។ នាថ្ងៃទី២៨មករា ក្រុម U23 បានវិលត្រឡប់មកដល់រដ្ឋធានីហាណូយ និងនាថ្ងៃនេះដែរ នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានជំនួបប្រាស្រ័យជាមួយ ក្រុម U23 ។
បន្តទៀត នាយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ក្រសួងវប្បធម៌ - កីឡានិងទេសចរណ៍ រៀបចំពិធីទទួលបដិសណ្ឋា រកិច្ច និង Gala លើកសរសើរបណ្ដាកីឡាករ U23។
បន្ទាប់ពីការប្រកួតជើងឯកបានបញ្ចប់នាយប់ថ្ងៃទី២៧ ខែមករា រវាង U23 វៀតណាម និង U23 អ៊ូបេគីស្តង់ បណ្ដាអ្នកគាំទ្រវៀតណាម បានធ្វើដំណើរតាមដងវិថី ដើម្បីអបអរសាទរស្នាដៃរបស់ក្រុម U23 បង្កើតឡើងបរិយាកាសមួយពោពេញទៅដោយពណ៌ក្រហមរបស់ទង់ជាតិ វៀតណាម។ អ្នកគាំទ្រវៀតណាមបានចែករំលែកថា៖
“ ជាអ្នកស្រឡាញបាល់ទាត់ម្នាក់ខ្ញុំឃើញថា៖ ប្អូនៗជាវីរជន ។ U23 បានបង្ហាញនូវមនោសញ្ជេតនាចំពោះប្រទេសជាតិ ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបានបង្កើតឡើងស្នាដៃដ៏អស្ចារ្យ។”
“ ទោះចាញ់នៅការប្រកួតជើងឯក ប៉ុន្តែ U23 វៀតណាម នៅទទួលរង្វាន់ជើងឯក ក្នុងដួងចិត្តអ្នកគាំទ្រ។”
“ សង្ឃឹមថា បណ្ដាកីឡាករ U23 វៀតណាមនឹងបន្តពង្រឹងនិងពង្រីកថែមទៀតស្នាដៃរបស់ខ្លួន បន្តរួមវិភាគទាននាពេលខាងមុខនេះ៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម