
ប្រជាជននៅគ្រប់តំបន់ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី
ទទួលបរិយាកាសដើមនិទាឃរដូវ ប្រជាជនគ្រប់រូបសុទ្ធតែមានគោលបំណង និងផែនការក្នុងឆ្នាំថ្មី។ ជនមួយនាក់នៅទីក្រុងហាណូយ បានចែករំលែកថា៖
“ឆ្នាំថ្មី ខ្ញុំសូមជូនពរអោយប្រជាជនគ្រប់រូប មិត្តភក្តិ មានឆ្នាំថ្មីមួយប្រកបដោយសុខភាពសុភមង្គល។ សូមជូរពរអោយខឿនសេដកិច្ចរីកចំរើន ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន។”
នៅបណ្ដាទីក្រុងនៅភូមិភាគកណ្ដាលវៀតណាម ដូចជា៖Da Nang, Hue, Nha Trang, Hoi An រាត្រីឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី បានប្រព្រឹត្តទៅកម្មវិធីសម្ដែងសិល្បះជាច្រើនដើម្បីអបអរសាទរបក្សអពអរសាទរនិទាឃរដូវ ឆ្នាំរកានព្វស័ក។
មុនពេលចូលឆ្នាំថ្មី សម្ព័ន្ធសមាគមយុវជនខេត្ត និងសមាគមយុវជនវៀតណាមខេត្ត Thua Thien Hue រួមជាមួយបណ្ដាសម្បុរសជន បានជូនអំណោយចំពោះអ្នកជំងឺ នៅមន្ទីពេទ្យមជ្ឈឹម Hue ជូនអំណោយ ចំពោះកម្មករបរិស្ថាននិងសំណង់ទីក្រុង Hue។ លេខាសម្ព័ន្ធសមាគមយុវជនទីក្រុង Thua Thien Hue លោក Tran Gia Cong បានអោយដឹងថា៖
“ការជូនអំណោយនេះបានរួមចំណែកចែករំលែកការលំបាក ជូនអំណោយបុណ្យចូលឆ្នាំថ្មី ចំពោះពលករ និងអ្នកជំងឺដែលកំពុងព្យាបាលនៅមន្ទីរពេទ្យមជ្ឈឹម Hue។ សកម្មភាពនេះជួយអោយជនគ្រប់រូបទទួលបុណ្យចូលឆ្នាំថ្មីមួយប្រកបដោយកក់ក្តៅ សុភមង្គល៕”
តាម VOV5 - វិទ្យុសំឡេងវៀតណាម