ប្រជាជនទូទាំងប្រទេសបានចូលគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃថ្ងៃកំណើតរបស់លោកប្រធាន ហូជីមិញ

ចាប់ពីព្រឹកព្រលឹមថ្ងៃទី ១៨ ឧសភា មនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេសបានប្រមូលផ្តុំគ្នានៅទីលានប្រវត្តិសាស្ត្រ បាឌីញ (Ba Dinh) ដើម្បីម​កទស្សនា និង​គោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃថ្ងៃកំណើតរបស់គាត់ (ថ្ងៃទី ១៩ ឧសភា ១៨៩០ ដល់ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៥)​។ ប្រជាជនជាច្រើនបានឈរតម្រង់ជួរ និងរង់ចាំពេលវេលា ដើម្បីចូល​ក្នុងវិមានតម្កល់សពលោកប្រធាន ហូជីមីញ ដើម្បីសម្តែងនូវការគោរព និងដឹងគុណដ៏វិសេសវិសាល​ចំពោះមេដឹកនាំជាទីស្រឡាញ់របស់ប្រទេសជាតិ។


top