នាថ្ងៃទី ២២ ខែមករា កាសែតកងទ័ពប្រជាជន និងមូលនិធិមនុស្សធម៌ Thien Tam សហការជាមួយសម្ព័ន្ធក្រុមហ៊ុន Vingroup ប្រគល់អំណោយដល់គ្រួសារក្រីក្រនៅឃុំ Hien Quan ស្រុក Tam Nong ខេត្ដ Phu Tho វៀតណាម ។
|
ក្រុមការងារប្រគល់អំណោយដល់ប្រជាពលរដ្ឋនៅឃុំ Hien Quan
|
លោកវរសេនីយ៍ឯក Ngo Anh Thu អគ្គនិពន្ធនាយករងកាសែតកងទ័ពប្រជាជន និងលោក Le Khac Hiep អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup រួមទាំងថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន បានប្រគល់អំណោយចំនួន ៨៨ កញ្ចប់ ដល់គ្រួសារក្រីក្រ និងអំណោយចំនួន ១២៧ កញ្ចប់ ដល់គ្រួសារមានជីវភាពរស់នៅលំបាក។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានបានយកអំណោយចំនួន ៩៧ កញ្ចប់ របស់លោកឧត្ដមសេនីយ៍ត្រី Bui Hai Son មេបញ្ជាការនៃបញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញ ចែកជូនដល់គ្រួសារមានជីវភាពរស់នៅជួបការលំបាកនៅឃុំ Hien Quan ស្រុក Tam Nong ខេត្ដ Phu Tho។
សកម្មភាពទាំងនេះក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ២០២១ កំពុងខិតជិតមកដល់នាពេលឆាប់ៗនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលកាសែតកងទ័ពប្រជាជន និងមូលនិធិមនុស្សធម៌ Thien Tam បានសហការជាមួយសម្ព័ន្ធក្រុមហ៊ុន Vingroup រៀបចំឡើងនៅតាមមូលដ្ឋានជាច្រើនក្នុងទូទាំងប្រទេស។ អំណោយ ១ កញ្ចប់ មានតម្លៃ ៦០ ម៉ឺនដុង (អំណោយមានតម្លៃសរុបជិត ៩០០ លានដុង)៕