
ទិដ្ឋភាពនៅសន្និសីតកាសែត
វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសយ៉ាងតិច ដែលមាន ឈ្មោះក្នុងផែនទីបែងចែកវត្តមាននិងការវិវត្តន៍ របស់មនុស្សលើពិភពលោក។ នេះ ជាការអះអាងរបស់អ្នកស្រាវជ្រាវបុរាណវិទ្យា នៅក្នុងសន្និសីទកាសែតជូនដំណឹង អំពីលទ្ធផលដំបូង ស្តីពី“ការស្រាវជ្រាវប្រព័ន្ធកេរ្តិ៍ដំណែលបុរាណវិទ្យាយុគសម័យ ថ្មតំបន់វាលសណ្តរទន្លេ Ba លើខេត្ត Gia Lai” ដែលបានរៀបចំនៅទីក្រុងហាណូយ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។ ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៦មក កេរិ៍ដំណែលយុគ្គសម័យថ្មចំនួន៥កន្លែង បានរកឃើញនៅទីរួមស្រុក An Khe ខេត្ត Gia Lai។ នេះត្រូវបានចាត់ទុកជាការបញ្ជាក់អះអាង អំពីវត្តមានរបស់មនុស្សនិង វប្បធម៌របស់ពួកគេនៅលើទឹកដីវៀតណាម។ បណ្ឌិត Nguyen Gia Doi អនុប្រធានវិទ្យាស្ថានបុរាណវិទ្យាវៀតណាម បានឲ្យដឹងថា៖
“តំបន់ An Khe ជាតំបន់ប្រមូលផ្តុំនៃកេរ្តិ៍ដំណែលយុគសម័យថ្មចាស់។ ដូច្នេះនាពេលអនាគត យើងខ្ញុំនឹងអនុវត្តគំរោងការណ៍មួយផង និងរួមសហការជាមួយ ភាគីរុស្ស៊ីផងក្នុងការជិកគាស់កេរិ៍ដំណែលទាំងនេះ ក្នុងរយៈពេលពីពីរដល់៣ឆ្នាំ”។
តាមបណ្តាអ្នកវិទ្យាសាស្ត្រ លទ្ធផលដំបូងនេះនឹងមានតម្លៃសម្រាប់ការចង ក្រងប្រវត្តិសាស្ត្រជាតិនិងស្នើររដ្ឋាភិបាលកសាងតំបន់ AN Khe នៅខេត្ត Gia Lai នេះឲ្យក្លាយទៅជាកេរ្តិ៍ដំណែលជាតិពិសេស៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម