នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុង Da Nang បានរៀបចំពិធីប្រកាសនិងបើកសម្ពោធគម្រោងវិនិយោគលើការសាងសង់និងធ្វើអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលឧស្សាហកម្ម Hoa Ninh។
ពិធីបើកសម្ពោធគម្រោងមណ្ឌលឧស្សាហកម្ម Hoa Ninh - Phu My ៣ Da Nang IP។ រូបថត៖ Vinh Thong/VOV-ភូមិភាគកណ្តាល
គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនភាគហ៊ុនរួម Thanh Binh Phu My អនុវត្តគម្រោងលើផ្ទៃដីជាង ៤០០ ហិកតានៅឃុំ Hoa Ninh ស្រុក Hoa Vang ទីក្រុង Da Nang។ គម្រោងនេះសំដៅអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មឯកទេសដែលមិនប៉ះពាល់ដល់បរិស្ថាន ទាញយកអត្ថប្រយោជន៍ពីទីតាំងនៅជិតកំពង់ផែទឹកជ្រៅ Lien Chieu អាកាសយានដ្ឋានអន្តរជាតិ Da Nang និងតំបន់ពាណិជ្ជកម្មសេរី Da Nang។
មណ្ឌលឧស្សាហកម្ម Hoa Ninh ត្រូវបានរំពឹងថា នឹងក្លាយជាមណ្ឌលឧស្សាហកម្មទំនើបបំផុតមួយនៅតំបន់ភូមិភាគកណ្តាល។ ថ្លែងមតិក្នុងពិធីនេះ លោក Le Trung Chinh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានសង្កត់ធ្ងន់ថា៖ “ទីក្រុង Da Nang ជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ខ្លួន ហើយត្រៀមខ្លួនជាស្រេចដើម្បីអមដំណើរជាមួយវិនិយោគិន និងដៃគូក្នុងដំណើរការអភិវឌ្ឍន៍ ហើយប្តេជ្ញាបន្តបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់គម្រោងដែលត្រូវបានអនុវត្តតាមកាលវិភាគ ធានាគុណភាព និងប្រសិទ្ធភាព។ ជាពិសេស ទីក្រុងនឹងផ្តល់ការគាំទ្រជាអតិបរិមាក្នុងការបោសសម្អាតទីតាំង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសប្រកបដោយសមកាលកម្ម។ ជំរុញកំណែទម្រង់រដ្ឋបាល បង្កើតបរិយាកាសវិនិយោគបើកចំហ និងតម្លាភាព; សម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយការលំបាក និងបញ្ហាប្រឈបក្នុងដំណើរការអនុវត្តន៍”។
មណ្ឌលឧស្សាហកម្ម Hoa Ninh ត្រូវបានរំពឹងថានឹងក្លាយទៅជាចំណុចភ្លឺនៅលើផែនទីឧស្សាហកម្មរបស់វៀតណាម នាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមជាច្រើនដល់ទីក្រុង Da Nang និងបណ្តាខេត្តជិតខាង។ តាមនោះ រួមចំណែកធ្វើឱ្យទីក្រុង Da Nang ក្លាយជាគោលដៅដ៏ល្អសម្រាប់បរិយាកាសវិនិយោគ ទន្ទឹមនឹងនោះ លើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាព៕