នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ខុទ្ទកាល័យប្រធានរដ្ឋបានរៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្តីបង្គាប់ការរបស់ប្រធានរដ្ឋ ដោយប្រកាសអំពីច្បាប់ចំនួន ៥ ដែលរដ្ឋសភាវៀតណាមនីតិកាលទី ១៥ អនុម័តក្នុងសម័យប្រជុំលើកទី ៧ ក្នុងនោះមានច្បាប់រដ្ឋធានី; ច្បាប់ស្តីពីការធានារ៉ាប់រងសង្គម និងច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ភូមិបាល ច្បាប់ស្តីពីអាជីវកម្មអចលនទ្រព្យ និងច្បាប់ស្តីពីគ្រឹះស្ថានឥណទាន។
សន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្តីបង្គាប់ការរបស់ប្រធានរដ្ឋស្តីពីច្បាប់ចំនួន ៥ ដែលទើបតែបានរដ្ឋសភាអនុម័ត (រូបថត៖ Phuong Thoa/VOV)
ច្បាប់ស្តីពីការធានារ៉ាប់រងសង្គម ចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥
ជាមួយនឹងបទប្បញ្ញត្តិជាច្រើនដើម្បីបង្កើនអត្ថប្រយោជន៍ បង្កើនភាពទាក់ទាញ និងលើកទឹកចិត្តពលករឲ្យតម្កល់ពេលបង់ប្រាក់របស់ពួកគេ
ដើម្បីរង់ចាំប្រាក់សោធននិវត្តន៍ ជំនួសឱ្យការទទួលយកការធានារ៉ាប់រងសង្គមតែម្តង;
ការបន្ថែមអត្ថប្រយោជន៍សោធននិវត្តន៍សង្គម
និងអត្ថប្រយោជន៍មាតុភាពទៅនឹងគោលនយោបាយធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត; កាត់បន្ថយចំនួនឆ្នាំបង់ប្រាក់ធានារ៉ាប់រងសង្គមជាអប្បបរមា
ដើម្បីទទួលបានប្រាក់សោធននិវត្តន៍ពី ២០ ឆ្នាំចុះមកត្រឹម ១៥ ឆ្នាំ។
ទាក់ទិននឹងច្បាប់វិសោធនកម្ម
និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ភូមិបាល ច្បាប់ស្តីពីអាជីវកម្មអចលនវត្ថុ
និងច្បាប់ស្តីពីគ្រឹះស្ថានឥណទាន អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន
លោកស្រី ង្វៀន ធី ហ្វឿង ហ្វា (Nguyen Thi Phuong Hoa) បានឲ្យដឹងថា៖
ច្បាប់នេះចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហា តទៅគឺស្របតាមគោលនយោបាយរបស់បក្ស
បង្កើតច្រករបៀងច្បាប់ស្របគ្នា រំដោះធនធានដីធ្លី
លើកកម្ពស់ការអភិវឌ្ឍទីផ្សារអចលនទ្រព្យប្រកបដោយតម្លាភាព និងពន្លឿនការអនុវត្តគម្រោង
វិនិយោគ ជាពិសេសគម្រោងវិនិយោគសាធារណៈ គម្រោងអចលនទ្រព្យ គម្រោងលំនៅឋាន
ជាពិសេសលំនៅដ្ឋានសង្គម៕