ម្ហូបអាហារ

ប៉ាតេ ប្រហិត (អឿកលែ - Uoc Le) - ខ្ជប់ទាំងរសជាតិវៀតណាម

ឆ្លងកាត់រយៈពេល​ជិត ៥០០ឆ្នាំ របរ​ធ្វើ​ប៉ាតេ ប្រហិតប្រពៃណី​នៅ ភូមិអឿក​លែ​ (ឃុំយឹនហ្វា - Dan Hoa ស្ថិតនៅតាមបណ្តោយទន្លេ ញែ​ (Nhue) ភូមិអឿក​លែ​ (ឃុំយឹនហ្វា - Dan Hoa ទីក្រុង​ហាណូយ​) បានល្បីល្បាញតាំងពីយូរយារណាស់មកហើយ ជាមួយនឹងរបរធ្វើ​ប៉ាតេ ប្រហិត។ ឆ្លងកាត់រយៈពេល​ជិត ៥០០ឆ្នាំ របរ​ប្រពៃណី​នៅទីនេះ មិនត្រឹមតែ​ជាមុខរបរ​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ​ទេ ​ថែមទាំងជាការប្រមូលផ្តុំ​ខ្លឹមសារ នៃសិល្បៈម្ហូបអាហារ​វៀត​ណាម ទី​ដែល​ដុំប៉ាតេ​ ប្រហិត​នីមួយៗ សុទ្ធតែបង្កប់នូវតម្លៃវប្បធម៌ និង​ទឹកចិត្តរបស់អ្នកច្នៃ។

យោងតាមសិប្បករ ង្វៀន ឌឹកប៊ិញ (Nguyen Duc Binh) ដែល​ជា​អ្នក​មាន​បទពិសោធន៍​ជាង​៤០​ឆ្នាំ ​នាំយកផលិតផលប៉ាតេ ប្រហិត អឿក​លែ​ ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​ ចំណុចពិសេសនៃប៉ាតេ ប្រហិត អឿកលែ ស្ថិត​នៅ​លើ​ភាព​តឹងរ៉ឹង​នៃ​ការជ្រើសរើស​វត្ថុធាតុ​ដើម។ អ្នកច្នៃ​ប្រើសុទ្ធតែសាច់ស្រស់ សាច់ក្ដៅ ​ ដើម្បីរក្សាភាព​ស្អិត​បែប​​ធម្មជាតិ បង្កើត​បាន​ជា​សាច់​ប៉ាតេ​ ប្រហិត ដែល​មានពណ៌ផ្កាឈូក​ស្រាល ផ្ទៃមុខ​ម៉ដ្ត​រលោង និង​មាន​រន្ធតូចៗ ដែល​ជា​លក្ខណៈ​សម្គាល់​ពិសេស។

រសជាតិ ប៉ាតេប្រហិត អឿកលែ មានជាតិផ្អែមឆ្ងាញ់បែបធម្មជាតិ លាយឡំ​នឹងក្លិន​ក្រអូប​នៃ​ស្លឹក​ចេក ខណៈដែល​ប្រហិត​ហ្វេ លេចធ្លោយ​ដោយ​​ក្លិនក្រអូបហឹរ​ ជាមួយ​នឹង​ស្រទាប់​ក្រៅ​ពណ៌​មាស​ និង​​ផ្អែម​ទន់​ខាង​ក្នុង​​​។ ភាពសម្រប​នេះ បង្កើតបាន​ជា​បទដ្ឋាន​នៃ​រសជាតិ ដែល​ពាំនាំ​​ដោយ​​អត្តសញ្ញាណ​ម្ហូបអាហារវៀតណាម​ពិតប្រាកដ។

មិនត្រឹមតែស្ថិតក្នុង​វិសាល​ភាព​ភូមិ​ប៉ុណ្ណោះទេ​ អ្នកភូមិអឿក​លែ នៅទាំង​បាន​នាំ​យក​របរនេះ​ទៅ​គ្រប់​ទិស​ទី និង​ទៅក្រៅប្រទេសផងដែរ​។ នៅទីណា ដែល​មាន​សហគមន៍​ជនជាតិ​វៀត​ណាម​រស់នៅ ទីនោះ​នឹង​មានវត្តមានប៉ាតេ ប្រហិត អឿកលែ​ ដូចជា​វិធី​មួយ​ក្នុង​ការ​ថែ​រក្សា និង​ផ្សព្វផ្សាយ​រសជាតិមាតុភូមិ​។

សព្វថ្ងៃនេះ ស្ថិតក្នុងជីវភាពរស់នៅបែបទំនើបក៏ដោយ ភូមិរបរមួយនេះ នៅតែ​ប្រកាន់​ខ្ជាប់​​គុណភាព និងកេរ្តិ៍ឈ្មោះ។ ដុំប៉ាតេ​នីមួយៗ មិនត្រឹមតែ​ជាម្ហូប​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែវាក៏ជា​សាច់រឿង​នៃប្រវត្តិ​សាស្ត្រ សីលធម៌​វិជ្ជាជីវៈ និង​ជា​រសជាតិ​វៀតណាមមួយ​ បានខ្ចប់ទាំងពេលវេលាផង៕

អត្ថបទ និងរូបថត៖ ត្រឹង ថាញ់យ៉ាង/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top