
បំផុសខែធ្វើសកម្មភាពដើម្បីសមភាពភេទនិងបង្ការប្រឆាំងអំពើហិង្សា
នាយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញបានប្រារព្ធឡើងពិធីបំផុសខែធ្វើសកម្មភាពដើម្បីសមភាពភេទ និងបង្ការប្រឆាំងអំពើហឹង្សា ឆ្នាំ២០១៧។ ក្នុងខែនេះសកម្មភាពជាង១០០នឹងបានរៀបចំឡើង។លោកស្រី Nguyen Thi Ngoc Bich ប្រធានសហព័ន្ធនារីទីក្រុងហូជីមិញ បានអោយដឹងថា៖
“ ខ្ញុំគិតថា នារីអាស៊ី ត្រូវការការចែករំលែកជាច្រើនពីភាគីបុរស ជាពិសេសគឺបញ្ហាខាងស្មារតី។ ដូច្នេះ សហព័ន្ធនារីវៀតណាមគ្រប់ជាន់ថ្នាក់បានអនុវត្ត បង្កើតកម្មវិធីជាក់ស្ដែងនានាសំរាប់នារីនិងកុមារ៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម