វៀតណាម ៖ សម័យថ្មី

បោះជំហានយ៉ាងរឹងមាំក្រោមទង់បក្ស

ក្នុងឱកាសរំលឹកខួបលើកទី ៩៦ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦) នាថ្ងៃទី ២ ខែកុម្ភៈ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម (To Lam) មានអត្ថបទសរសេរក្រោមចំណងជើងថា "បោះជំហានយ៉ាងរឹងមាំក្រោមទង់បក្ស"។

អត្ថបទនេះបានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីភាពជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀតណាមទាំងមូលបានប្រារព្ធខួបលើកទី ៩៦ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមដោយស្មារតីសោមនស្សរីករាយពិសេស។

យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម ដំណើររយៈពេល ៩៦ ឆ្នាំកន្លងមក បានអះអាងថា គ្មានកម្លាំងនយោបាយណាក្រៅពីបក្សកុម្មុយនិស្តវៀតណាមដែលមានកិត្យានុភាព សមត្ថភាព និងឫទ្ធានុភាពគ្រប់គ្រាន់ក្នុងការដឹកនាំបដិវត្តន៍ ដោយមានគោលដៅបម្រើប្រជាជននោះទេ។ តួនាទីកាន់អំណាចនិងការដឹកនាំគ្រប់ជ្រុងជ្រោយរបស់បក្សគឺជាកត្តាដែលសម្រេចលើជ័យជម្នះទាំងអស់ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។

ដំណើររយៈពេល ៩៦ ឆ្នាំរបស់បក្សបានបន្សល់ទុកនូវមេរៀន និងបទពិសោធន៍ដ៏មានតម្លៃជាច្រើន។ ក្នុងនោះ មេរៀនដ៏ជ្រាលជ្រៅ និងមានអត្ថន័យដ៏សំខាន់ពិសេសគឺថា បុព្វហេតុបដិវត្តន៍គឺរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ គោលមាគ៌ា និងគោលជំហរទាំងអស់របស់បក្សត្រូវតែកើតចេញពីផលប្រយោជន៍ និងសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជន។ ការគាំទ្រនិងការជឿទុកចិត្តរបស់ប្រជាជន គឺជារង្វាស់នៃកិត្យានុភាព ប្រភពកម្លាំង និងជា «អាថ៌កំបាំង» នៃជ័យជម្នះរបស់បក្សកុម្មុយនិស្តវៀតណាមនៅក្នុងគ្រប់ដំណាក់កាលបដិវត្តន៍ទាំងអស់។

នាយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមីឌិញ (My Dinh) (ហាណូយ) (Ha Noi) គណៈកម្មាធិការបក្សទីក្រុងហាណូយ ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង បានរៀបចំកម្មវិធីសិល្បៈពិសេសមួយ “ក្រោមទង់បក្សដ៏រុងរឿង” ដើម្បីអបអរសាទរភាពជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។ លោកអគ្គលេខាបក្ស តូឡឹម (To Lam) រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋ និងប្រតិភូ ដែលអញ្ជើញចូលរួមក្នុងកម្មវិធី សីល្បៈនេះ។ រូបថត៖ VNA

នៅក្នុងអត្ថបទនេះ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានចាត់ទុកថា ផ្លូវខាងមុខនឹងនៅតែមានការលំបាក និងបញ្ហាប្រឈមជាច្រើន ប៉ុន្តែដោយមានឫទ្ធានុភាព ប្រាជ្ញា និងបទពិសោធន៍របស់បក្សកាន់អំណាច ជាមួយនឹងប្រពៃណីវីរភាព និងស្មារតីសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល ប្រទេសវៀតណាមប្រាកដថា នឹងជំនះពុះពារលើ លើឧបសគ្គទាំងអស់ ឆ្លៀតយកឱកាស ហើយបន្តសម្រេចបានជ័យជម្នះកាន់តែធំធេងជាងមុន។

នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ នៅរដ្ឋធានីហាណូយ លោកអគ្គលេខាបក្ស តូ ឡាំ (To Lam) បានធ្វើការជាមួយឯកអគ្គរដ្ឋទូត និងប្រធានការិយាល័យតំណាងវៀតណាម ប្រចាំនៅឯបរទេស ដែលបានចូលរួម ក្នុង​មហាសន្និបាតលើកទី ១៤  របស់បក្ស។ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) ក៏បានអញ្ជើញចូលរួមក្នុង​ពិធីនេះផងដែរ។
រូបថត៖ ថុង​ញ៉ឹត
VNA 

ដោយបោះជំហានយ៉ាងរឹងមាំក្រោមទង់ដ៏រុងរឿងរបស់បក្ស បក្សទាំងមូល ប្រជាជន ទាំងមូលនិងកងទ័ពវៀតណាមទាំងមូលស្ម័គ្រចិត្តយកកម្លាំង បញ្ញា និងឫទ្ធានុភាពទាំងអស់ ដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន ដើម្បីប្រទេសវៀតណាមធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងនយោបាយពិភពលោក សេដ្ឋកិច្ចអន្តរជាតិ និងអរិយធម៌មនុស្សជាតិ ព្រមទាំងប្រកៀកស្មាជាមួយមហាអំណាចពិភពលោកក្នុងយុគសម័យថ្មីផងដែរ។ 

 

"រដូវផ្ការីកនៃប្រទេសជាតិនឹងនៅតែស្រស់បំព្រង និងមាននិរន្តរភាពជានិច្ច នៅពេលប្រជាជនវៀតណាមម្នាក់ៗ – ទោះស្ថិតក្នុងតួនាទីណាក៏ដោយ – សុទ្ធតែខិតខំប្រឹងប្រែងកសាងមាតុភូមិឱ្យកាន់តែសម្បូររុងរឿង និងរួមដៃគ្នាកសាងបក្សកម្មុយនីស្ត វៀតណាម ឱ្យកាន់តែស្អាតស្អំ និងរឹងមាំ។ ដើម្បីឱ្យថ្ងៃអនាគតនៅពេលក្រឡេកមើលឡើងវិញ កម្មាភិបាល បក្ខជន និងប្រជាជនវៀតណាមគ្រប់រូប អាចមានមោទនភាព ដែលបានរួមចំណែកយ៉ាងសក្តិសមដល់បុព្វហេតុដ៏ខ្ពង់ខ្ពស់របស់ប្រជាជាតិ បានរស់នៅ និងលះបង់យ៉ាងសក្តិសមបំផុតចំពោះមាតុភូមិ និងប្រជាជន"៕

  • សមមិត្ត តូ ឡឹម (To Lam) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម
  •  

top