ព័ត៌មាន

បើកសម័យប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា


ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការអចិន្ត្រៃ យ៍នៃរដ្ឋសភា (រូបថត៖ quochoi.vn)
 

សម័យប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកនៅថ្ងៃទី ១០ ខែកញ្ញា នៅវិមានរដ្ឋសភានៃទីក្រុងហាណូយ ក្រោមអធិបតីភាពប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។
 
ក្នុងអំឡុងពេលប្រព្រឹត្តទៅ សម័យប្រជុំ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៨ ខែកញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិនិត្យ ផ្តល់មតិយោបល់ លើគម្រោងច្បាប់ចំនួន ៥ ក្នុងនោះមាន៖ ច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួន នៃច្បាប់សហជីព; ច្បាប់ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន (វិសោធនកម្ម); ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (វិសោធនកម្ម); ផ្តល់យោ បល់លើការអនុវត្តបទប្បញ្ញត្តិ មួយចំនួន នៃក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ ២០១៥។
 
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក៏បានផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តមួយចំនួន ដូច ជា៖ សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការចូលរួមក្នុងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការលើកលែងថ្លៃសេវាក្នុងការផ្តល់សិទ្ធិធ្វើអាជីវកម្មធនធានទឹកដល់សហគ្រាសធ្វើអាជីវកម្មទឹក សម្រាប់ផលិតកម្មនិងអាជីវកម្មនៅឆ្នាំ ២០២០ ជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​



top