ព័ត៌មាន

បើកសម័យប្រជុំលើកទី២៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

សម័យប្រជុំលើកទី២៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បាន បើកនាព្រឹកថ្ងៃទី១៤ ខែសីហា នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញដឹកនាំសម័យប្រជុំ។ (រូបថត៖ VOV)

សម័យប្រជុំប្រព្រឹត្តទៅរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៨ ខែសីហា (វគ្គទី១) និងចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែសីហា (វគ្គទី២) ដោយផ្តោតសំខាន់លើការត្រៀមរៀបចំឲ្យសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាល ទី១៥។

ថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា យកចិត្តទុកដាក់ដល់ការស្រាវជ្រាវ ផ្លាស់ប្តូរ និង ពិភាក្សាយ៉ាងស៊ីជម្រៅលើខ្លឹមសារនានា; ជាពិសេសការឃ្លាំមើលតាមប្រធានបទ; រៀបចំការសួរដេញដោល និងឆ្លើយសំណួរសួរដេញ
ដោលនៅគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ចំពោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។

នៅសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងដំណើរការឃ្លាំមើលតាមប្រធានបទអំពីការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការផ្លាស់ប្ដូរថ្មី កម្មវិធី និងសៀវភៅសិក្សាចំណេះដឹងទូទៅ; ផ្តល់មតិជាជំហានដំបូងលើលទ្ធផលនៃការឃ្លាំ មើលលើប្រធានបទ ការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីកម្មវិធីគោល ដៅជាតិសម្រាប់ការកសាងជនបទថ្មីដំណាក់កាលឆ្នាំ ២០២១-២០២៥ ការកាត់បន្ថយ ភាពក្រីក្រប្រកបដោយនិរន្តរភាពដំណាក់កាលឆ្នាំ ២០២១-២០២៥ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំដំណាក់កាលឆ្នាំ ២០២១-២០៣០។

ក្នុងការងារនីតិបញ្ញត្តិ បើតាមលោកប្រធានរដ្ឋសភា បរិមាណការងារនីតិបញ្ញត្តិ ក្នុងសម័យប្រជុំនេះ មានច្រើនណាស់ ក្នុងនោះមានគម្រោងច្បាប់ដ៏ស្មុគស្មាញ និង សំខាន់ៗជាច្រើន ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអ្នកបោះឆ្នោត និងប្រជាពលរដ្ឋ ជាពិសេសគម្រោងច្បាប់ចំនួន ៣ ស្តីពី៖ ដីធ្លី លំនៅដ្ឋាន ការធ្វើ អាជីវកម្មអចលនទ្រព្យ៕


top