សន្និសីទសារព័ត៌មានឧទ្ទេសនាមអំពីមហោស្រពសាគូរ៉ាជប៉ុន- ទីក្រុងហាណូយឆ្នាំ២០១៩ (រូបថត៖ internet)
នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ មន្ទីរវប្បធម៌ កីឡាទីក្រុងហាណូយ បានរៀបចំសន្និសីទសារព័ត៌មានឧទ្ទេសនាមអំពីមហោស្រពសាគូរ៉ាជប៉ុន- ទីក្រុងហាណូយឆ្នាំ២០១៩ ដែលត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយរួមសហការជាមួយ ស្ថានទូតជប៉ុនប្រចាំនៅវៀតណាម រួមជាមួយក្រុមហ៊ុនភាគហ៊ុនជឿនលឿនអន្តរជាតិ (AIC) រៀបចំឡើងចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ។
មហោស្រពសាគូរ៉ាឆ្នាំនេះ បានបើកនាយប់ថ្ងៃទី ២៩ ខែមិនា នៅផ្ទៃសួនផ្ការូបសំណាក់ស្ដេច Ly Thai To ខ័ណ្ឌ Hoan Kiem។ ឆ្នាំនេះ មានដើម សាគូរ៉ាចំនួន ១០០ ដើម និង មែកផ្កាសាគូរ៉ាគ្រប់ប្រភេទចំនួន ២០ ០០០ រួមជាមួយផ្កាមួយចំនួនរបស់វៀតណាម។ នាពេលបិទបញ្ចប់មហោស្រពនេះ ដើមសាគូរ៉ាមួយចំនួននឹងត្រូវបានដាំនៅទីក្រុងហាណូយ។ ទន្ទឹមនឹងនេះ មហោស្រពលើកនេះ នឹងឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលមួយចំនួនរបស់ជប៉ុន តាំងបង្ហាញម្ហូបអាហារវៀតណាម ជប៉ុន និងកិច្ចសន្ទនាផ្លាស់ប្ដូរជំរុញការវិនិយោគ ទេសចរណ រវាងទីក្រុងហាណូយ និងជប៉ុន។ លោក To Van Dong ប្រធានមន្ទីរវប្បធម៌និងកីឡាទីក្រុងហាណូយបានឲ្យដឹងថា៖
"នេះគឺជាលើកទី ៤ ហើយ ដែលមហោស្រពសាគូរ៉ាត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ការជ្រើសរើស ឯកអគ្គរដ្ឋទូតផ្កាសាគូរ៉ាគឺជាខ្លឹមសារថ្មីនៃឆ្នាំនេះ ដើម្បីធ្វើជាស្ពានតភ្ជាប់វប្បធម៌ បង្កើនទំនាក់ទំនងរវាងវៀតណាម និងជប៉ុន។ បណ្ដាសកម្មភាពវប្បធម៌គឺបានប្រព្រឹត្តិទៅយ៉ាងសប្បាយរីករាយផងដែរ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម