បើកពិធីបុណ្យនិទាឃរដូវពណ៌ក្រហម - ពិធីបុណ្យបរិច្ចាគឈាមដ៏ធំបំផុតនៅវៀតណាម

នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមឆ្នាំ ២០២២ ដែលជាពិធីបុណ្យបរិច្ចាគឈាមដ៏ធំបំផុតនៅវៀតណាមបានបើកនៅទីក្រុងហាណូយ។

គណៈប្រតិភូធ្វើពិធីចុចប៊ូតុងបើកដំណើរការមុខងារបរិច្ចាកឈាមនៅលើ facebook ក្នុងប្រទេសវៀតណាម ( រូបថត៖ Minh Quyet/TTXVN)

 

នាំនេះ ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមគឺគូសសញ្ញារយៈពេល ១៥ឆ្នាំ នៃដំណើរការ ផ្តល់ជីវិតនូវការរស់រានដោយវិទ្យាស្ថានឈាមវិទ្យានិងបញ្ចូលឈាម សហការជាមួយសមាគមយុវជនហាណូយសម្រាប់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត រៀបចំឡើង។ ក្រោយរយៈពេល ១៥ ឆ្នាំ ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមបានក្លាយជាកម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំ សម្រាប់សហគមន៍ ដោយបង្កើតទម្លាប់នៃការផ្តល់ឈាមនៅដើមឆ្នាំសម្រាប់មនុស្សរាប់ពាន់នាក់។

ដោយបានប្រារព្ធឡើងក្នុងរយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ពិធីបុណ្យពណ៌ក្រហមលើកទី ១៥ កំពុងទាក់ទាញមនុស្សជាច្រើនឱ្យមកបរិច្ចាគឈាមស្ម័គ្រចិត្ត។ ជាមួយនឹងសារ បរិច្ចាគឈាមមួយដំណក់ - ផ្តល់ជីវិតនូវការស់រានពិធីបុណ្យឆ្នាំនេះរំពឹងថានឹងទទួលបានឈាមចំនួន ៧០០០ ឯកតា ដើម្បីជំនះភាពខ្វះឈាមក្រោយបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២២។ បណ្ឌិត Bach Quoc Khanh ប្រធានវិទ្យាស្ថានឈាមវិទ្យានិងបញ្ចូលឈាមបាននិយាយថា៖ បច្ចុប្បន្ននេះ នៅក្នុងឃ្លាំងផ្ទុកឈាម មានឈាមប្រមាណ ៣.៣០០ ឯកតា។ ប្រសិនបើយើងទទួលបានឈាមដូចកាលពីប៉ុន្មានថ្ងៃមុន វានឹងមានការខ្វះខាតឈាមដែរ។ ដូច្នេះជាមួយនឹងការអនុវត្តពិធីបុណ្យនិទាឃរដូវ យើងសង្ឃឹមថានឹងទទួលបានឈាមប្រមាណពី ៧.០០០ ទៅ ១០.០០០ ប្លោក

ក្នុងឱកាសនេះ សាជីវកម្ម Meta សហការជាមួយវិទ្យាស្ថានឈាមវិទ្យា - បញ្ចូលឈាម បានបើកដំណើការមុខងារបរិច្ចាគឈាមនៅលើ Facebook ក្នុងប្រទេសវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top