ព័ត៌មាន

បើកពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៩

នាថ្ងៃទី១០ ខែមីនា នៅទីលាន ១០ មិនា ក្នុងទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានបើកពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៩ ឆ្នាំ ២០២៥។ ជាមួយប្រធានបទ “Buon Ma Thuot - ទីមកដល់សម្រាប់កាហ្វេពិភពលោក” ពិធីបុណ្យបន្តអះអាងនិងលើកកំពស់ ឋានៈរបស់កាហ្វេ វៀតណាម នៅលើទីផ្សារពិភពលោក។
បើកពិធីបុណ្យកាហ្វេ Buon Ma Thuot ក្រោមប្រធានបទ “Buon Ma Thuot - ទីមកដល់សម្រាប់កាហ្វេពិភពលោក”។ រូបថត៖ nhandan.vn

ថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់ផ្នែកកាហ្វេទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។ សង្ឃឹមឲ្យកាហ្វេ Dak Lak លើកកំពស់តម្លៃ អភិវឌ្ឍន៍ Buon Ma Thuot ឲ្យក្លាយជាទីមកដល់សម្រាប់កាហ្វេពិភពលោក៖ “ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្រសួងការបរទេស ផ្នែកអាកាសចរណ៍ និងទេសចរណ៍ ត្រូវផ្តោតសំខាន់លើការជំរុញការពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ ឧទ្ទេសនាមផលិតផលកាហ្វេវៀតណាមនៅក្នុងព្រឹត្តិការណ៍ការទូត និងគោលដៅទេសចរណ៍ល្បីៗ។ ទន្ទឹមនឹងនោះ អាជីវកម្មត្រូវបង្កើតយុទ្ធសាស្រ្តផ្សព្វផ្សាយ ទីផ្សារ និងការកំណត់ម៉ាកយីហោដែលសមស្របនឹងសមត្ថភាព។ ពង្រីកបណ្ដាញចែកចាយដោយផ្ទាល់នៅក្នុងទីផ្សារសក្តានុពល អភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក និងធ្វើពិពិធកម្មបណ្តាញប្រើប្រាស់"។

ពិធីបុណ្យកាហ្វេ Buon Ma Thuot បានប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៣ ខែមីនា៕


top