ព័ត៌មាន

បើកកិច្ចប្រជុំលើកទី៣៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

នាព្រឹកថ្ងៃទី ១៤ វិច្ឆិកា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញជាអធិបតីក្នុងសម័យបើកនៃកិច្ចប្រជុំលើកទី ៣៩ នៃគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
ទិដ្ឋភាពនៃសម័យបើកកិច្ចប្រជុំលើកទី ៣៩ របស់នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម។ (រូបថត៖ VOV)
ថ្លែងមតិបើកកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បាន ឲ្យដឹងថា កិច្ចប្រជុំប្រព្រឹត្តទៅក្នុងថ្ងៃទី ១៤ និង ១៥ ខែវិច្ឆិកា។ នេះគឺជាកិច្ចប្រជុំដ៏ សំខាន់ ដែលអនុម័តលើខ្លឹមសារជាច្រើនស្តីពីការទទួល និងការពន្យល់អំពីគម្រោង ច្បាប់ដែលត្រូវបានពិភាក្សាដោយរដ្ឋសភា ក៏ដូចជាច្បាប់ដែលគ្រោងនឹងត្រូវបាន អនុម័តក្នុងកិច្ចប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ផងដែរ។
លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា កិច្ចប្រជុំលើកទី៨ បានដំណើរការ ២/៣ នៃរបៀបវារៈ ហើយកំពុងប្រព្រឹត្តទៅស្របតាមតម្រូវការអំពីការផ្លាស់ប្ដូរថ្មីដោយ ទាន់ពេលវេលា ការដោះស្រាយការលំបាក ឧបសគ្គ ការរំដោះធនធាន ដោយផ្តោតការ យកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ រដ្ឋសភាបានអនុម័តសេចក្តី សម្រេចចិត្តស្តីពីការងារបុគ្គលិក និងសេចក្តីសម្រេចចិត្តចំនួន៣ ស្តីពីគម្រោងថវិការដ្ឋ; បានផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន ១៩/២២ ដែលគ្រោងនឹងដាក់ជូនរដ្ឋសភា ដើម្បីអនុម័តក្នុងដំណាក់កាលទី ២ នៃកិច្ចប្រជុំ។
ទាក់ទិននឹងខ្លឹមសារនៃកិច្ចប្រជុំលើកទី៣៩នេះ លោកប្រធានរដ្ឋសភាបាន មានប្រសាសន៍ ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើការពិចារណា និងផ្តល់ យោបល់លើការបំភ្លឺ និងកែសម្រួលសេចក្តីព្រាងច្បាប់ចំនួន៩៕

top