ព័ត៌មាន

បើកការតាំង​ពិព័រណ៍ “បេតិកភណ្ឌវប្បធម៌វៀតណាម - ភាពរស់រវើក​ពីប្រពៃណីដល់សម័យទំនើប”

ពិព័រណ៍ “បេតិកភណ្ឌវប្បធម៌វៀតណាម – ភាពរស់រវើកពីប្រពៃណីដល់សម័យទំនើប” បាន បើកនាព្រឹកថ្ងៃទី ២៣ ខែធ្នូ នៅឯបរមរាជវាំង Thang Long ហាណូយ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានបេតិកភណ្ឌវប្បធម៌ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) សម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ។


  គណប្រតិភូទស្សនាការតាំងពិព័រណ៌។   

ពិព័រណ៍នេះ បានឧទ្ទេសនាមរូបភាព និងវត្ថុតាំងជិត ២០០ ដែលរៀបចំជាប្រធានបទចំនួន៤ រួមមាន៖ តម្លៃពិសេសនៃបេតិកភណ្ឌវប្បធម៌វៀតណាម; ប្រព័ន្ធច្បាប់និងគោលនយោបាយសម្រាប់ការពារបេតិកភណ្ឌវប្បធម៌; បេតិកភណ្ឌវប្បធម៌វៀតណាមដែលត្រូវបានទទួលស្គាល់ និងចុះបញ្ជីដោយអង្គការ UNESCO; និងបេតិកភណ្ឌវប្បធម៌សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ បច្ចុប្បន្ន វៀតណាមមានកេរ្តិ៍ដំណែលជាតិចំនួនជិត ៣.៧០០ កេរ្តិ៍ដំណែលជាតិពិសេសជិត ១៥០ និងបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោកចំនួន ៩។

  ពិធីកាត់ខ្សេបូបើកការតាំងពីព័ណ៌។  

ការតាំងពិព័រណ៍ “បេតិកភណ្ឌវប្បធម៌វៀតណាម - ភាពរស់រវើកពីប្រពៃណីដល់សម័យទំនើប” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦៕


top