គម្រោងការណ៍ផ្ទះប្រជុំជីវភាពសហគមន៍និងថ្នាក់រៀនភាសាវៀតណាម-ខ្មែរ ត្រូវបានកសាងឡើងលើទំហំផ្ទៃដី ២៨៥ម៉ែត្រការ៉េ នៅទីក្រុងកំពត ដោយ មានតម្លៃប្រមាណ២៥ម៉ឺនដុល្លាអាមេរិក។
|
ទិដ្ឋភាពនៃពិធីបើកការដ្ឋានសាងសង់។ (រូបថត៖ VOV PhnomPenh)
|
នាថ្ងៃទី២៧ មករា នៅទីក្រុងកំពត ភាគខាងត្បូងព្រះរាជាណាចក្រកម្ពុជា សមាគមន៍ខ្មែរ-វៀតណាមបានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្ទះប្រជុំជីវភាព សហគមន៍សម្រាប់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមនៅក្នុងតំបន់។
គម្រោងការណ៍ផ្ទះប្រជុំជីវភាពសហគមន៍និងថ្នាក់រៀនភាសាវៀតណាម-ខ្មែរ ត្រូវបានកសាងឡើងលើទំហំផ្ទៃដី ២៨៥ ម៉ែត្រការ៉េ នៅទី ក្រុងកំពត ដោយមានតម្លៃប្រមាណ២៥ម៉ឺនដុល្លាអាមេរិក។
នាព្រឹកថ្ងៃដដែលស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុបានរៀបចំពិធីប្រគល់អំណោយចំនួន ៥០ កញ្ចប់ជូនគ្រួសារដើមកំណើតវៀតណាម ដែលមានស្ថានភាពរស់នៅលំបាកបំផុតនៅខេត្តកំពតក្នុងបំណងជួយប្រជាជនទទួលអំណរបុណ្យតេតឆ្នាំឆ្លូវ ត្រីស័ក ដោយភាពកក់ក្ដៅនិងសុខសាន្តត្រាណ៕