ពិធីបើកការដ្ឋានសាងសង់គម្រោង និងសំណង់ចំនួន១០ ដើម្បីបម្រើសប្តាហ៍កំពូល APEC ២០២៧ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ ខែកញ្ញា នៅតំបន់ពិសេស Phu Quoc (ខេត្ត An Giang)។
គណៈប្រតិភូធ្វើពិធីបើកការដ្ឋានសាងសង់គម្រោងបម្រើដល់សប្តាហ៍កំពូល APEC ២០២៧។ រូបថត៖ Phan Anh/VOV-តំបន់ដីសណ្តទន្លេ Cuu Long
ឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung។ រូបថត៖ Phan Anh/VOV-តំបន់ដីសណ្តទន្លេ Cuu Long
ការសាងសង់មជ្ឈមណ្ឌលសន្និសីទ APEC។ រូបថត៖ Phan Anh/VOV-តំបន់ដីសណ្តទន្លេ Cuu Long
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានស្នើឲ្យបណ្តាក្រសួង ស្ថាប័ន ខេត្ត An Giang និងវិនិយោគិនត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដោយស្មារតី “បើនិយាយហើយត្រូវធ្វើ បើសន្យាហើយត្រូវអនុវត្តន៍” ដោយបញ្ចប់ការសាងសង់គម្រោងប្រហែល ៣-៦ខែ មុនកាលកំណត់ ធានាគុណភាព បង្កើតបរិយាកាសដ៏ស្រស់ស្អាត និងគួរអោយចាប់អារម្មណ៍អំពីប្រទេសវៀតណាម និង Phu Quoc ក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ។
ដោយសង្កត់ធ្ងន់ថា សប្តាហ៍កំពូល APEC ២០២៧ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ជាតិ ជាឱកាសដើម្បីវៀតណាមអះអាងពីតួនាទីជាសមាជិកសកម្ម ម្ចាស់ការ និងមានទំនួលខុសត្រូវនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung បានកត់សម្គាល់ថា ខេត្ត An Giang ត្រូវត្រួតពិនិត្យជាប្រចាំ និងសម្របសម្រួលដោះស្រាយបញ្ហាជំពាក់ជំពិននៅថ្នាក់មូលដ្ឋាន សុក្រឹត្យរាល់នីតិវិធីសម្រាប់វិនិយោគ និងខិតខំបើកការដ្ឋានសាងសង់គម្រោងដែលនៅសេសសល់ក្នុងខែតុលា ឆ្នាំ ២០២៥៕