ព័ត៌មាន

បិទបញ្ចប់សន្និសីទកំពូលស្ដីពីនារីសកលលោក


អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh 

ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖ សន្និសីទកំពូលស្ដីពីនារីសកលលោកជាវេទិកាសំខាន់សំដៅជួយពង្រឹងការតភ្ជាប់របស់ស្ត្រីនៅទូទាំងពិភពលោក រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមដើម្បីធានាឲ្យបាននូវសមភាពភេទនិងការជឿនលឿនរបស់នារី។ លោកស្រី Dang Thi Ngoc Thinh មានបំណងថាក្រោយសន្និសីទនេះអ្នកនយោបាយជានារី អាជីវករជានារី នឹងមានការរួមចំណែកបន្ថែម​ទៀតសម្រាប់សកម្មភាពរបស់សហគ្រាស ខឿនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ និងខឿនសេដ្ឋកិច្ចសកលលោក​។

ក្នុងរយៈពេល ៣ ថ្ងៃបានប្រព្រឹត្តិទៅនោះ មានតំណាងប្រមាណ ១៣០០ នាក់មកពី ៦២ ប្រទេស បានពិភាក្សាស្ដី​ពី​វិធានការសំដៅបង្កើតឱកាសនិងលើកទឹកចិត្តដល់ស្ត្រីក្នុងការចូលរួមយ៉ាងសកម្មថែមទៀតក្មុងសកម្មភាព​រដ្ឋកិច្ច។ សន្និសីទកំពូលស្ដីពីនារីសកលលោកនាឆ្នាំ២០១៨នឹងត្រូវបានប្រារព្ធឡើងនៅអូស្ត្រាលី៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top