នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ បានបិទបញ្ចប់ក្រោយរយៈពេល ៦ ថ្ងៃប្រជុំ។

អគ្គលេខាលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សន្និបាតលើកនេះបានបញ្ចប់ប្រកបដោយជោគជ័យ
អញ្ជើញថ្លែងមតិក្នុងពិធីបិទបញ្ចប់ អគ្គលេខាលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សន្និបាតលើកនេះបានបញ្ចប់ប្រកបដោយជោគជ័យ។ លទ្ធផលនៃព្រឹត្តិការណ៍នេះរួមចំណែកបង្កើតឡើងចកម្លាំងចលករថ្មីសំរាប់បុព្វហេតុផ្លាស់ប្ដូរថ្មីដោយព្រមៗគ្នានិងលើគ្រប់ជ្រុងជ្រោយ កសាងបក្សឲ្យបានស្អាតល្អម រឹងមាំ។
ចំពោះការងារកសាងជួរកម្មាភិបាល អគ្គលេខាលោក Nguyen Phu Trong ឲ្យដឹងថា អង្គសន្និបាតបានចេញសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹមស្ដីពីការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ពិសេសគឺថ្នាក់យុទ្ធសាស្ត្រដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដឹកនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបនាឆ្នាំ២០៣០ ហើយទស្សនៈវិស័យក្លាយទៅជាប្រទេសឧស្សាហកម្មទំនើប តាមទិសសង្គមនិយមនាឆ្នាំ២០៤៥។
ស្ដីពីកំណែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍ អគ្គលេខាលោក Nguyen Phu Trong ឲ្យដឹងថា អង្គសន្និបាតបានចេញសេចក្ដីសម្រេចចិត្តស្ដីពីកំណែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍ សំដៅកសាងប្រព័ន្ធគោលនយោបាយប្រាក់បៀវត្តន៍ជាតិឲ្យមានចរិតលក្ខណៈវិទ្យាសាស្ត្រ តម្លាភាព ក៏ដូចជាសមស្របនឹងស្ថានភាពជាក់ស្ដែងនៃប្រទេសជាតិផងដែរ។
ស្ដីពីកំណែទម្រង់គោលនយោបាយធានារ៉ាប់រង់សង្គម លោក Nguyen Phu Trong បានអះអាងថា៖
“ដើម្បីធានាតុល្យភាពហិរញ្ញវត្ថុនៃមូលនិធិធានារ៉ាប់រង់សង្គមក្នុងរយៈពេលយូរអង្វែងគឺចាំបាច់ត្រូវបំពេញបន្ថែមធ្វើវិសោធនកម្ម ជំនះពុះពារលើការជំពាក់ជំពិនក្នុងគោលនយោបាយធានារ៉ាប់រង់និវត្តន៍ នាបច្ចុប្បន្ន។
បង្កើនវ័យអាយុចូលនិវត្តន៍ជាបណ្ដើៗ ឲ្យសមស្របនឹងក្រុមមុខសញ្ញានីមួយៗ ផ្នែកវិជ្ជាជីវៈនីមយួៗ ដើម្បីលើកកំពស់លក្ខណៈចីរភាពនៃគោលនយោបាយធានារ៉ាប់រង់សង្គម”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម