ព័ត៌មាន

បារាំង - វៀតណាម ជំរុញ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

កាលពីថ្ងៃទី៤ ខែកញ្ញា នៅទីក្រុងប៉ារីស ប្រទេសបារាំង វិមានប្រធានាធិបតីបារាំង (វិមានអេលីសេ) បានរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិមួយ ដើម្បីជូនដំណឹង​អំពីដំណើរទស្សនកិច្ច​ជាផ្លូ​វការទៅកាន់សាធារណរដ្ឋបារាំង របស់​អគ្គលេខានៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម លោក តូ ឡឹម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។ រូបថត៖ VNA

តាមនោះ តប​តាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញ​ទៅ​បំពេញទស្សនកិច្ច​​ជា​ផ្លូវការនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា។ ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅក្នុងបរិបទដែ​លប្រទេសទាំងពីរកំពុងខិតខំអនុវត្តន៍​ក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០២៤ តាមនោះ បន្ត​បញ្ជាក់ពីតួនាទីជាស្ពាន​តភ្ជាប់​ដ៏សំខាន់របស់វៀតណាមនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកស្រី Julie Le Saos ទីប្រឹក្សារបស់ប្រធានាធិបតីបារាំងទទួលបន្ទុកតំបន់អាស៊ី អូសេអានី និងទ្វីប​អាមេរិក​ បានឱ្យដឹងថា៖

«​គោលដៅនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីអនុវត្តន៍ជាក់ស្តែង​នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងពីរបាន​ដំឡើងនៅឆ្នាំ ២០២៤។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែរួមចំណែកដល់ការពង្រឹងស្វ័យភាពរបស់ភាគីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញារបស់បារាំងក្នុងការ​អមដំណើរជាមួយ​វៀតណាមក្នុងការអភិវឌ្ឍសក្តានុពលបច្ចេកវិទ្យាឧស្សាហកម្ម និងការពារជាតិ ក៏ដូចជាវិស័យសេដ្ឋកិច្ចនាពេលអនាគតដូចជា បច្ចេកវិទ្យាអវកាស ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ការថែទាំសុខភាព នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់​ផងដែរ​»៕


top