ព័ត៌មាន

បារាំងដកហូតពីតំណែងមេប៉ូលីសប៉ារីស ក្រោយករណី “អាវកាកពណ៌លឿង”បំផ្លិចបំផ្លាញមជ្ឈមណ្ឌលទីក្រុង

 មេប៉ូលីសទីក្រុង ប៉ារីសលោក Michel Delpuech ត្រូវបានបណ្តេញចេញពីមុខតំណែង ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ថាមិន​ចាត់​វិធានការសន្តិសុខសមស្របតាមសំណើ​ររបស់រដ្ឋាភិបា​ល។​

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០១៩ ក្រោយពីអំពើហឹង្សា​បាន​កើន​ឡើង​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​អំឡុង​ពេល​ធ្វើបាតុ​កម្ម​លើក​ទី​ ១​៨ នៃចលនា “អាវកាក​ពណ៌លឿង” កាលពីថ្ងៃទី ១៦ ខែមិនាក​ន្លងទៅនោះ រដ្ឋាភិបាល​បារាំង​នឹង​បាន​អនុវត្ត​វិធានការ​ដ៏តឹងរឹងជាច្រើន សំដៅរាំងស្កាត់អំពើហឹង្សាទាំ​ងនេះនាពេលខាងមុខ។ ប​ន្ទាប់ពីកិច្ច​ប្រជុំដ៏​សំខាន់​មួយ​ជាមួយលោកប្រធានាធិបតី Em​manuel Macron រដ្ឋមន្រ្តីមហាផ្ទៃ និងរដ្ឋម​ន្ត្រីយុត្តិធម៌កាលពីថ្ងៃទី ១​៨ ខែមិនា​នោះ លោកនាយករដ្ឋមន្ត្រីបារាំង Edouard Philippe​ បាន​ឲ្យដឹងថា៖

“ជន​ទាំងនេះមិនមែនជាបាតុករទេ ពួកគេគឺជាជនជ្រុលនិយម ហើយ គោល​ដៅ​តែ​មួយ​គត់​របស់​ពួក​គេគឺ​ប្លន់​បំផ្លិច​បំផ្លាញ​ និងធ្វើឲ្យអ្នកដទៃត្រូវរងរបួស។ ទាំងនេះ​គឺជាអំពើឧក្រិដ្ឋកម្ម ហើយ រដ្ឋាភិ​បាលត្រូវ តបត​វិញ​យ៉ាង​ខ្លាំង​ក្លា”។​

ទន្ទឹម​នឹងនេះមេប៉ូលីសទីក្រុង ប៉ារីសលោក Michel Delpuech ត្រូវបានបណ្តេញចេញពីមុខតំណែង ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ថាមិនចាត់វិធានការសន្តិសុខសមស្របតាម​សំណើររបស់រដ្ឋាភិបាល ដែលតម្រូវ​ឲ្យទប់​ស្កាត់​រាល់​អំពើ​ហឹង្សានិង​ការបំផ្លិច​បំផ្លាញនៅខាងក្រៅនៃបាតុកម្ម "អាវកាកពណ៌លឿ​ង" ក្នុងអំឡុងពេលកន្លងទៅ។​ តាម​ផែន​ការ​ មេ​ប៉ូលីសតំបន់ Nouvelle-Aquitaine លោក Didier ​Lallement នឹងត្រូវ​បាន​តែង​តាំង​ជាមេ​ប៉ូលីស​ទីក្រុង​ប៉ារី​ស​នាថ្ងៃទី​ ២០ ខែមិនា​ខាងមុខ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top