"បាយអង្ករសំរូប ឆ្អឹងជំនីរគោវេចស្លឹក "បាយអង្ករសំរូប ឆ្អឹងជំនីរគោវេចស្លឹកឈូក ចម្អិនយឺតៗ"។ មុខម្ហូបនេះមិនត្រឹមតែជាការរួមផ្សំនៃគ្រឿងផ្សំស្រស់ៗ ប៉ុណ្ណោះទេ ថែមទាំងនេះជារឿងនូវភាពច្នៃប្រតិដ្ឋផងដែរ នៅពេលដែលភាពថ្លៃថ្នូរនៃម្ហូប ហ្វេ (Hue) គួបផ្សំជាមួយនឹងបច្ចេកទេសចម្អិនម្ហូបបែបទំនើបនៃលោកខាងលិច។
ដំណាំឈូកត្រូវបានដាំដុះយ៉ាងទូលំទូលាយ នៅប្រទេសវៀតណាម ហើយជាគ្រឿងផ្សំសម្រាប់ការធ្វើមុខម្ហូបប្លែកៗជាច្រើន។
“បាយអង្ករសំរូប ឆ្អឹងជំនីរគោវេចស្លឹកឈូក” មិនមែនជាមុខម្ហូបពេញនិយមក្នុងអាហារគ្រួសារនោះទេ ប៉ុន្តែនេះជាមុខម្ហូប ដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ទាមទារការយល់ដឹងស៊ីជម្រៅអំពីគ្រឿងផ្សំ និងបច្ចេកទេស។ ម្ហូបនេះគឺជាការលាយបញ្ចូលគ្នានៃគ្រឿងផ្សំសំខាន់ៗ ចំនួនបី ហើយគ្រឿងផ្សំនីមួយៗ មានភាពខុសប្លែកពីគ្នាដាច់ដោយឡែក។
គ្រឿងផ្សំសម្រាប់ "បាយអង្ករសំរូប ឆ្អឹងជំនីគោវេចស្លឹកឈូក" ត្រូវតែជាស្រស់
ដំបូងអង្ករសំរូប គឺជាប្រភេទអង្ករនៅទាំងកន្ទក់ សម្បូរជាតិសរសៃ និងសារធាតុចិញ្ចឹមជាងអង្ករសធម្មតា។ គ្រាប់អង្ករសំរូបនៅពេលចម្អិនគឺទន់ និងរសជាតិពិសេស។ បាយមិនត្រឹមតែជាអង្ករដាំឲ្យឆ្អិនធម្មតានោះទេ ប៉ុន្តែថែមទាំងប្រឡក់ទឹកស៊ីអ៊ីវជប៉ុន ទឹកម្ទេស និងល្ងសបានកិន ដែលនាំមកនូវរសជាតិសម្បូរបែប និងក្លិនឈ្ងុយឆ្ងាញ់។
គ្រឿងផ្សំទីពីរគឺស្លឹឈូក។ យកការបំផុសគំនិតពីរបៀបដាំបាយ ដែលវេចខ្ចប់ក្នុងស្លឹកឈូកនៃតំបន់ហ្វេ (Hue) ស្លឹកឈូកមិនត្រឹមតែប្រើសម្រាប់ការវេចខ្ចប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យគ្រាប់អង្ករមានក្លិនក្រអូប ទៀតផង។ ក្លិនឈូកធ្វើឱ្យម្ហូបមានភាពប្រណិត ទន់ភ្លន់ មានតុល្យភាពជាមួយរសជាតិដ៏សម្បូរបែបនៃស្នូលខាងក្នុង។
គ្រឿងផ្សំទីពីរគឺស្លឹឈូក។ យកការបំផុសគំនិតពីរបៀបដាំបាយ ដែលវេចខ្ចប់ក្នុងស្លឹកឈូកនៃតំបន់ហ្វេ (Hue) ស្លឹកឈូកមិនត្រឹមតែប្រើសម្រាប់ការវេចខ្ចប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យគ្រាប់អង្ករមានក្លិនក្រអូប ទៀតផង។ ក្លិនឈូកធ្វើឱ្យម្ហូបមានភាពប្រណិត ទន់ភ្លន់ មានតុល្យភាពជាមួយរសជាតិដ៏សម្បូរបែបនៃស្នូលខាងក្នុង។
បន្ទាប់ពីអាំងជាបឋម ឆ្អឹងជំនីរត្រូវបានកាត់ជាចំណិតល្មម
គ្រឿងផ្សំត្រូវវេចស្លឹកឈូក ហើយយកទៅចំហុយឱ្យលាយរសជាតិចូលគ្នា
ហើយព្រលឹងនៃម្ហូបនេះគឺស្នូលឆ្អឹងជំនីគោ ដែលចម្អិនយឺតៗ។ នេះគឺជាផ្នែកដែលការច្នៃប្រតិដ្ឋរបស់ចុងភៅត្រូវបានបង្ហាញយ៉ាងច្បាស់បំផុត។ ជំនួសឱ្យការប្រើវិធីស្ងោរធម្មតា ឆ្អឹងជំនីរគោត្រូវបានប្រឡាក់ជាមួយទឹកស៊ីអ៊ីវជប៉ុន ទឹកម្ទេស ល្ងស បានកិនស្រេច ហើយដាក់ចូលទៅក្នុងថង់ឥតខ្យល់។ បន្ទាប់មក យកថង់ឆ្អឹងជំនីរគោដាក់ចូលក្នុងឆ្នាំងទឹក ដែលមានសីតុណ្ហភាព ៥៧ អង្សាសេ ហើយចម្អិនរយៈពេល ៤ម៉ោង។គ្រឿងផ្សំសម្រាប់ "បាយអង្ករសំរូប ឆ្អឹងជំនីគោវេចស្លឹកឈូក"
"បាយអង្ករសំរូប ឆ្អឹងជំនីគោវេចស្លឹកឈូក" គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការអភិវឌ្ឍម្ហូបវៀតណាមក្នុងបរិបទសកលភាវូបនីយកម្ម។ នោះមិនត្រឹមតែជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជាសាច់រឿងអំពីការផ្លាស់ប្តូរ ការគួរផ្សំរវាង វប្បធម៌ រវាងលក្ខណៈប្រពៃណី និងបច្ចេកទេសទំនើបប្រកបដោយប៉ិនប្រសប់៕
អត្ថបទ និងរូបថត៖ ថាញយ៉ាង / VNP ប្រែសម្រួលដោយង្វៀនយ៉ាង