មិនត្រឹមតែជាមុខម្ហូបតំណាងឱ្យវប្បធម៌ម្ហូបអាហាររបស់តំបន់មឿងឡ (Muong Lo) (ទីរួមស្រុក ងៀឡូ (Nghia Lo) ខេត្ត អៀនបាយ (Yen Bai)) ប៉ុណ្ណោះទេ បាយដំណើបប្រាំពណ៌ក៏មានអត្ថន័យពិសេសក្នុងទស្សនៈ និងគំនិតរបស់ប្រជាជនថៃផងដែរ។
មិនត្រឹមតែជាមុខម្ហូបតំណាងឱ្យវប្បធម៌ម្ហូបអាហាររបស់តំបន់មឿងឡ (Muong Lo) (ទីរួមស្រុក ងៀឡូ (Nghia Lo) ខេត្ត អៀនបាយ (Yen Bai)) ប៉ុណ្ណោះទេ បាយដំណើបប្រាំពណ៌ក៏មានអត្ថន័យពិសេសក្នុងទស្សនៈ និងគំនិតរបស់ប្រជាជនថៃផងដែរ។ នោះគឺជា "ទ្រឹស្តីធាតុទាំងប្រាំ" ។ បាយដំណើបប្រាំពណ៌តែងបានធ្វើឡើងក្នុងពិធីបុណ្យទាន និងបុណ្យតេត ដើម្បីបង្ហាញពីបំណងប្រាថ្នាបរបស់មនុស្ស។ នេះជាក្តីស្រលាញ់ ពោលគឺកត្តញ្ញូ ការគោរពរាប់អានចំពោះម្តាយនិងឪពុក និងជាពិសេសគឺបំណងប្រាថ្នានូវក្តីស្នេហាដ៏ស្មោះត្រង់របស់គូស្នេហ៍ តាមរយៈនោះ គេបួងសួងសុំសំណាងល្អ សេចក្តីសុខសាន្តដល់ភូមិ និងស្រុកកំណើត។
បាយដំណើបមាន ៥ ពណ៌ រួមមាន ពណ៌ស ពណ៌ស្វាយ ពណ៌ខ្មៅ ពណ៌លឿង និងពណ៌ក្រហម។ ពណ៌នីមួយៗមានអត្ថន័យ និងបង្ហាញពីបំណងប្រាថ្នារបស់ប្រជាជនថៃ នៅតំបន់មឿងឡ (Muong Lo) ដែលជាវាលស្រែធំទីពីរនៅតំបន់ភាគពាយ័ព្យ។
ជនជាតិថៃដែលរស់នៅក្នុងតំបន់មឿងឡ (Muong Lo) ជឿជាក់ថា បាយដំណើបពណ៌ក្រហមតំណាងឱ្យបំណងប្រាថ្នាចង់រស់នៅ និងប្រាថ្នានៃអនាគតភ្លឺស្វាង។ បាយដំណើបពណ៌ស្វាយ និងខ្មៅតំណាងឱ្យពណ៌នៃដីជីរជាតិ។ ពួកគេតែងតែចាត់ទុកថា ដីជាទ្រព្យសម្បត្តិមានតម្លៃ ដែលត្រូវការថែរក្សានិងអភិវឌ្ឍ។ បាយដំណើបពណ៌លឿងតំណាងឱ្យភាពរុងរឿង និងវិបុលភាព ជាក្តីប្រាថ្នាដែលប្រជាជនទាំងអស់នៅទីនេះចង់បាន។ បាយដំណើបពណ៌ស តំណាង ឱ្យសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ និងស្មោះត្រង់ ជាធម៌កត្តញ្ញូចំពោះឪពុកម្តាយ និងអ្នកមានគុណ។
ប្រជាជនថៃជ្រលក់ពណ៌អង្ករដំណើប ដើម្បីធ្វើបាយដំណើបប្រាំពណ៌។
បន្ទាប់ពីអង្ករដំណើបត្រូវបានជ្រលក់ក្នុងទឹកដែលត្រាំស្លឹក និងមើមរុក្ខជាតិធម្មជាតិ នឹងបង្កើតពណ៌ដូចបំណង។
ប្រជាជនថៃនៅតំបន់ មឿងឡ (Muong Lo) បានតុបតែងបាយដំណើបជាច្រើនទម្រង់ទៅតាមពិធីបុណ្យនីមួយៗ។ ពេលខ្លះ បាយដំណើបបានតុបតែងជារាងផ្កាមានត្របកចំនួន ៥ ហើយត្របកនីមួយៗមាន ពណ៌ខុសៗគ្នា។ ពេលខ្លះគេប្រើពុម្ភឈើ ដើម្បីតុបតែងបាយដំណើប តាមរូបរាងមានច្រើនស្រទាប់ ស្រទាប់នីមួយៗមានពណ៌ខុសគ្នា… ទោះបីការតុបតែងបាយដំណើបតាមទម្រង់ណាក៏ដោយ បាយដំណើបនៅតែមានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវបរទេសនិងក្នុងស្រុក នៅពេលមកលេងតំបន់ មឿងឡ (Muong Lo) នេះ។
គ្រឿងផ្សំធ្វើបាយដំណើបប្រាំពណ៌រួមមាន អង្ករដំណើបក្រអូប ស្លឹក និងមើមរុក្ខាជាតិ។ ពណ៌នៃបាយដំណើបប្រាំពណ៌ត្រូវបានគេជ្រលក់នឹងទឹកដែលត្រាំស្លឹកឈើនិងមើមរុក្ខាជាតិ។ ទោះបីធ្វើបាយដំណើបប្រាំពណ៌មិនពិបាកក៏ដោយ ប៉ុន្តែការធ្វើម្ហូបនេះទាមទារភាពល្អិតល្អន់របស់ស្ត្រីដែរ។ ដូច្នេះហើយ ពេលហូបបាយដំណើបនៃតំបន់ មឿងឡ (Muong Lo) នេះ ភ្ញៀវនឹងមើលឃើញនូវភាពផ្ចិតផ្ចង់របស់ស្ត្រីនៅតំបន់ភាគពាយ័ព្យ។
ដើម្បីធ្វើឱ្យបាយដំណើបមានរសជាតិឆ្ងាញ់ ដំណាក់កាលដំបូងគឺការជ្រើសរើសគ្រឿងផ្សំ។ ប្រភេទអង្ករដំណើបដែលជ្រើសរើសគឺអង្ករដំណើបមានគុណភាពល្អ ១០ គ្រាប់ ដូច ១០ គ្រាប់។ អង្ករដំណើបបានបែងចែកជា ៥ផ្នែកស្មើៗគ្នា ហើយបានត្រាំក្នុងទឹក(ទឹកសុទ្ធលាយនឹងទឹកពណ៌ត្រាំស្លឹកនិងមើមរុក្ខាជាតិ) ដែលមានពណ៌ខុសគ្នាក្នុងរយៈពេល ៦ ទៅ ៨ ម៉ោង ។ មានស្លឹក និងមើមឈើជាច្រើនប្រភេទ បានបង្កើតពណ៌សម្រាប់បាយដំណើបប្រាំពណ៌។ ជាធម្មតា បាយដំណើបពណ៌ស្វាយ បានមកពីស្លឹកមួយប្រភេទ ដាក់បន្ថែមផេះល្អិតៗ ដើម្បីក្លាយជាពណ៌ក្រហម។ ពណ៌លឿងបានមកពីមើមរមៀតចាស់។ ចុងក្រោយគឺ ពណ៌ស ដែលជាពណ៌នៃអង្ករដំណើបធម្មជាតិ ដោយគ្មានជ្រលក់ក្នុងទឹកពណ៌ណាឡើយ។
ប្រជាជនថៃនៅតំបន់ មឿងឡ (Muong Lo) ចំហុយអង្ករ ៥ ពណ៌ក្នុងឆ្នាំងធ្វើពីឈើ។
ដំណាក់កាលជ្រលក់ពណ៌អង្ករដំណើបគឺស្មុគស្មាញណាស់។ ផ្លែឈើ មើម និងស្លឹកឈើត្រូវបុក និងច្របាច់ដោយឡែកពីគ្នា ដើម្បីទទួលបានទឹកពណ៌ និងលាយជាមួយអង្ករដំណើបក្នុងផើងផ្សេងៗ ដើម្បីចៀសវាងការលាយពណ៌។
ទឹកជ្រោះសម្រាប់ចំហុយបាយដំណើបជាទឹកបរិសុទ្ធ ។ ទឹកនេះយកពីចន្លោះភ្នំ ដោយមានចរន្តទឹកស្រស់ស្អាតក្រោមដី នៅតំបន់ភ្នំព្រៃ។ នេះក៏ជាប្រការអាថ៌កំបាំងផងដែរ ដូច្នេះហើយ ទោះបីជាកន្លែងផ្សេងទៀតអាចរៀនពីរបៀបធ្វើបាយដំណើបប្រាំពណ៌ក៏ដោយ ក៏មិនអាចទទួលបានរសជាតិដូចបាយដំណើបដែលបងប្អូនប្រជាជនជននៅទីនេះដែរ។
រសជាតិធម្មជាតិនៃបាយដំណើបប្រាំពណ៌ បង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវពិសារ។
ចំហុយបាយដំណើបគឺជាដំណាក់កាលចុងក្រោយ។ ដំណាក់កាលនេះបង្ហាញពីភាពប៉ិនប្រសប ភាពផ្ចិតផ្ចង់ និងបទពិសោធន៍របស់ស្ត្រី។ ស្ត្រីនៅតំបន់ មឿងឡ (Muong Lo) តាំងពីតូច ត្រូវបានម្តាយ និងជីដូនណែនាំពីរបៀបជ្រើសរើសអង្ករដំណើបឆ្ងាញ់ របៀបជ្រលក់អង្ករ ចំហុយអង្ករដំណើប ភ្លើង... នេះជាអាថ៌កំបាំងមួយសម្រាប់ស្ត្រីនៅតំបន់ មឿងឡ (Muong Lo) រក្សាសុភមង្គល ។
ថ្វីត្បិតតែបាយដំណើបប្រាំពណ៌ជាមុខម្ហូបដ៏ពេញនិយមក៏ដោយ តែនេះបង្ហាញនូវតម្លៃមនោគមវិជ្ជា និងវប្បធម៌ជាច្រើនក្នុងគំនិត និងអាកប្បកិរិយារបស់ប្រជាជនថៃ ហើយត្រូវបានបង្កើតផលិតផលដែលធម្មជាតិផ្តល់ឲ្យតំបន់នេះ។ អាស្រ័យហេតុនេះ បាយដំណើបប្រាំពណ៌ក៏ត្រូវបានចាត់ទុកថាជាម្ហូបឈ្ងុយឆ្ងាញ់នៃតំបន់ មឿងឡ ( Muong Lo) ។/.
អត្ថបទ៖ វីថាវ/កាសែតរូបភាពវៀតណាម
រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង