ជាយូរមកហើយ បាញ់គួង ថាញទ្រី (Thanh Tri)
ស្តើង ឆ្ងាញ់ និងមានលក្ខណៈពិសេស នៃរដ្ឋធានី ហាណូយ (Ha Noi) ជាយូរមកហើយ បាញ់គួង ថាញទ្រី (Thanh Tri) (ជនជាតិខ្មែរធ្លាប់ហៅថាគុយទាវកាត់) បានក្លាយជារសជាតិដ៏ឈ្ងុយឆ្ងាញ់បំផុតមួយ នៃម្ហូបអារហារហាណូយ។ របរធ្វើបាញ់គួង ថាញទ្រី (Thanh Tri) ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ នាខែមីនា ឆ្នាំ២០២៦ មិនត្រឹមតែជាការលើកកម្កើងមុខម្ហូបប្រពៃណីនេះប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីពិសេសភាពរបស់ម្ហូបអាហារដ្ឋធានីនេះ ក្នុងជីវិតសម័យទំនើបផងដែរ។
បាញ់គួង ថាញទ្រី (Thanh Tri) បានក្លាយជាម្ហូបអាហារពេលព្រឹកដ៏ល្បីរបស់ទីក្រុងហាណូយ។
ក្នុងផែនទីម្ហូបអាហាររដ្ឋធានីហាណូយ បាញ់គួង ថាញទ្រី (Thanh Tri) បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងពិសេស ដោយសារភាពសាមញ្ញតែមានលក្ខណៈផ្ចិតផ្ចង់។ មានប្រភពដើមចេញពីភូមិ ថាញទ្រី (Thanh Tri) ដែលបច្ចុប្បន្នស្ថិតក្នុងសង្កាត់ វិញហ៊ឹង (Vinh Hung) មុខម្ហូបមួយនេះ បានផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជន គិញគី (Kinh Kỳ - ឈ្មោះចាស់របស់ហាណូយ) អស់រយៈពេលរាប់រយឆ្នាំមកហើយ។
មិនដូចបាញ់គួងមានស្នូលឡើយ បាញ់គួងថាញទ្រី (Thanh Tri) រក្សាភាពសាមញ្ញ ជាមួយនឹងស្រទាប់ដ៏ស្ដើង ទន់រលោង ត្រូវបានធ្វើពីម្សៅអង្ករកិនឲ្យម៉ដ្ត ចាក់លើផ្ទាំងសំពត់ រួចចំហុយយ៉ាងប៉ិនប្រសប់នឹងឆ្នាំងទឹកពុះ។ ដើម្បីបង្កើតស្រទាប់បាញ់គួងល្អស្អាត អ្នកជាងត្រូវតែផ្ទៀងមើលភ្លើងឲ្យល្ម កាយវិកាឆាប់ និងត្រឹមត្រូវ។ បាញ់គួង ត្រូវបានបរិភោគត្រជាក់ ហូបជាមួយសាច់ប៉ាតេចៀន ខ្ទឹមបំពង និងទឹកត្រីជូរអែម បង្កើតរសជាតិស្រាលប៉ុន្តែសម្បូរបែប។
អ្នកជាងក្នុងភូមិចាក់ទឹកម្សៅអង្ករ ប្រកបដោយប៉ិនប្រសប់ ដើម្បីមានស្រទាប់បាញ់គួងនីមួយៗ ដ៏ស្ដើង ទន់រលោង។
មិនដូចបាញ់គួងមានស្នូលឡើយ បាញ់គួងថាញទ្រី (Thanh Tri) រក្សាភាពសាមញ្ញ ជាមួយនឹងស្រទាប់ដ៏ស្ដើង ទន់រលោង ត្រូវបានធ្វើពីម្សៅអង្ករកិនឲ្យម៉ដ្ត ចាក់លើផ្ទាំងសំពត់ រួចចំហុយយ៉ាងប៉ិនប្រសប់នឹងឆ្នាំងទឹកពុះ។ ដើម្បីបង្កើតស្រទាប់បាញ់គួងល្អស្អាត អ្នកជាងត្រូវតែផ្ទៀងមើលភ្លើងឲ្យល្ម កាយវិកាឆាប់ និងត្រឹមត្រូវ។ បាញ់គួង ត្រូវបានបរិភោគត្រជាក់ ហូបជាមួយសាច់ប៉ាតេចៀន ខ្ទឹមបំពង និងទឹកត្រីជូរអែម បង្កើតរសជាតិស្រាលប៉ុន្តែសម្បូរបែប។
លោកស្រី ង្វៀន លី (Nguyen Ly) និងកន្លែងធ្វើបាញ់គួងដ៏សាមញ្ញ ប៉ុន្តែគាត់នៅតែរក្សាមុខរបរនេះ ក្នុងអំឡុងពេល ជិត ៤០ ឆ្នាំមកហើយ។
ធ្លាប់ផ្សារភ្ជាប់ជាមួយនឹងអ្នកលក់ដូរតាមចិញ្ចើមថ្នាល់ តាមច្រកល្ហក ក្នុងរដ្ឋធានីហាណូយ បាញ់គួង ថាញទ្រី (Thanh Tri) សព្វថ្ងៃនេះ នៅតែជាជម្រើស ដែលធ្លាប់ស្គាល់សម្រាប់ប្រជាជនហាណូយ និងជាម្ហូបអាហារដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។
សិប្បករចួលរួមក្នុងការប្រកួតប្រជែងធ្វើបាញ់គួង ក្នុងពិធីប្រកាសនូវការទទួលស្គាល់នំនេះ ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
ទីកន្លែងដែលបង្ហាញសិប្បកម្មធ្វើបាញ់គួង នៅឯពិធីបុណ្យប្រកាសបេតិកភណ្ឌ ដែលបញ្ជាក់ពីតម្លៃវប្បធម៌នៃបាញ់គួង ថាញទ្រី (Thanh Tri) ក្នុងជីវិតសម័យទំនើប។
សិប្បករបានបង្ហាញបច្ចេកទេសធ្វើបាញ់គួង នៅក្នុងព្រឹត្តិការណ៍នេះ ដែលទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន និងអ្នកទេសចរ។
កាលពីខែមីនា ឆ្នាំ២០២៦ មុខរបរធ្វើបាញ់គួង ថាញ់ទ្រី (Thanh Tri) នឹងត្រូវបានដាក់បញ្ចូលជាផ្លូវការ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ព្រឹត្តិការណ៍នេះបើកឱកាសថ្មីៗ សម្រាប់ការអភិរក្ស និងលើកកម្ពស់តម្លៃនៃម្ហូបប្រពៃណី តំណភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍ និងការផ្សព្វផ្សាយនូវវប្បធម៌រដ្ឋធានីហាណូយ។
បាញ់គួង ថាញទ្រី (Thanh Tri) ត្រូវបានរៀបចំយ៉ាងស្រស់ស្អាត ដែលបង្ហាញពីការរួមផ្សំយ៉ាងចុះសម្រុងគ្នាឮរវា ម្ហូប និងវប្បធម៌ប្រពៃណី។
មិនត្រឹមតែជាមុខម្ហូបមួយ បាញ់គួង ថាញទ្រី (Thanh Tri) គឺជាលទ្ធផលនៃការួមបញ្ចូលគ្នា រវាងសិប្បកម្មប្រជាប្រិយ ការចងចាំនូវទីក្រុង និងសុភាពរាបសារពិសេសរបស់រដ្ឋធានី ហាណូយ ជារសជាតិមួយកំពុងបន្តបានអភិរក្ស ដើម្បីរីករាលដាលជាមួយចង្វាក់ជីវិតសម័យទំនើប៕
អត្ថបទ និងរូបថត៖ ខាញ់ឡុង / VNP