នៅវគ្គផ្តាច់ព្រ័ត្រ បេក្ខនារី Joheirry Mola អាយុ ២៤ ឆ្នាំ មកពីសាធារណរដ្ឋដូមីនីកែន បានក្លាយជាម្ចាស់មកុដបវរកញ្ញាពិភពលោកឆ្នាំ២០២៦។ ជ័យលាភីបវរកញ្ញារងបានមកលើ Elisabeth Reynés មកពីប្រទេសអេស្ប៉ាញ ខណៈដែល Taanusiya Chetty មកពីប្រទេសម៉ាឡេស៊ី ជាបវរកញ្ញារងលេខពីរ។ បេក្ខនារីតំណាងវៀតណាម Le Nguyen Bao Ngoc បានឈានដល់ Top ៦ ដោយបញ្ចប់ដំណើររបស់នាងនៅក្នុងការប្រឡងបវរកញ្ញាពិភពលោកឆ្នាំ ២០២៦ ជាមួយនឹងសមិទ្ធផលខ្ពស់បំផុតរបស់វៀតណាមតាំងពីមុនមក ក្នុងការប្រឡងបវរកញ្ញានេះ។
នេះមិនត្រឹមតែជាការប្រឡងបវរកញ្ញាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិទៀតផង ដែលតម្លៃវប្បធម៌វៀតណាមត្រូវបានឧទ្ទេសនាមដល់ពិភពលោក។ ក្នុងអំឡុងពេលមួយខែនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ៨ ខែសីហា បេក្ខនារីមានឱកាសទទួលបទពិសោធន៍នៃធម្មជាតិ វប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជននៅខេត្តក្វាងនិញ ហាយហ្វុង និងខាញ់ហ័រ។ តាមនោះ ការប្រឡងនេះ រួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃទឹកដីនិងមនុស្សវៀតណាម; ឧទ្ទេសនាមអំពី ញ៉ាត្រាង - ខាញ់ហ័រ ជាគោលដៅទេសចរណ៍មួយដែលរួមបញ្ចូលគ្នាទាំងសមុទ្រ កោះ វប្បធម៌ និងតម្លៃក្នុងស្រុកផងដែរ៕