នាព្រឹកថ្ងៃទី ២២ ខែមិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីស្តីទីនៃក្រសួងកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក ហ៊ុង កៅ និងគណៈប្រតិភូ ក្នុងឱកាសចូលរួមកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក - មិត្តភក្តិប៉ាស៊ីហ្វិក ឆ្នាំ ២០២៦ (PP-PF២៦)។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ទទួលជួប រដ្ឋមន្ត្រីស្តីទីនៃក្រសួងកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក ហ៊ុង កៅ។ រូបថត៖ Thong Nhat/VNA
ដោយបញ្ជាក់ថា
វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រជួរមុខ លោកអគ្គលេខាបក្ស
ប្រធានរដ្ឋ តូ ឡឹម បានសម្តែងបំណងចង់បន្តសហការជាមួយអាមេរិក
ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជាក់ស្តែង ស៊ីជម្រៅ
និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព
ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម
បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការការពារជាតិនាពេលកន្លងមកនេះ
ហើយបានស្នើឱ្យភាគីទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការ កម្មវិធី
និងគោលការណ៍នៃកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នា; អនុវត្តន៍ជាក់ស្តែងនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួនដែលសមស្របតាមតម្រូវការ
និងផលប្រយោជន៍របស់ភាគីនីមួយៗ។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រីស្តីទី ហ៊ុង កៅ បានបញ្ជាក់ថា
សហរដ្ឋអាមេរិកយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម គាំទ្រប្រទេសវៀតណាមដ៏រឹងមាំ
ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់។
លោកបានសម្តែងបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខនាវាចរណ៍
លើកកម្ពស់សមត្ថភាព ជំនួយមនុស្សធម៌ ការឆ្លើយតបនឹងគ្រោះមហន្តរាយ
និងការដោះស្រាយបញ្ហាប្រឈមរួមនៃតំបន់៕