នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបសមាជិកការិយាល័យនយោ បាយ រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodríguez Parrilla ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥។
អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញទទួលជួបសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla (រូបថត៖ VNA)
ក្នុងពិធីទទួលនោះ អគ្គលេខាបក្ស
លោក តូ ឡឹម ជឿជាក់ថា គុយបានឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗក្នុងបុព្វហេតុកសាង
និងការពារប្រទេសជាតិ។
លោកអគ្គលេខាបក្សបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលអនុវត្តគម្រោងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យផលិតស្បៀងអាហារនិងថាមពល; ផ្លាស់ប្តូរនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា៖
ជីវបច្ចេកវិទ្យា ឱសថ ទេសចរណ៍; បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការ
និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនិងប្រទេសទាំងពីរ។
រីឯខ្លួនវិញ
សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno
Rodríguez Parrilla បានអះអាងថា គុយបាតែងតែយកចិត្តទុកដាក់
ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ បង្កើតមូលដ្ឋានរឹងមាំ
និងតម្រង់ទិសសម្រាប់ទំនាក់ទំនងទ្វេភាគី។
នារសៀលថ្ងៃនេះ
នៅវិមានប្រធានរដ្ឋនៃទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿង
បានទអញ្ជើញទួលជួបសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno
Rodriguez Parrilla។ នៅទីនេះ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើថា
ភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់; ផ្លាស់ប្តូរនិងសម្របសម្រួលជាប្រចាំ
ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានព្រមព្រៀងរវាងភាគីទាំងពីរ;
ជំរុញកិច្ចសន្ទនា និងយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី។
នៅក្នុងពិធីទទួលនោះ
សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno
Rodríguez Parrilla បានអះអាងពីការប្តេជ្ញាចិត្តរបស់គុយបាក្នុងការធ្វើឱ្យស៊ីជម្រៅ
និងធ្វើឱ្យវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ
និងកិច្ចសហប្រតិបត្តិការផ្សេងទៀតរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាព។
នាព្រឹកមិញ
នៅទីស្នាក់ការក្រសួងការបរទេសនៅទីក្រុងហាណូយ ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស
លោក ប៊ុយ ថាញ់ សឺន បានអញ្ជើញជួបសន្ទនាជាមួយសមាជិកការិយាល័យនយោបាយ
រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodríguez Parrilla ផងដែរ៕