ថ្ងៃនេះ ទី២៤ ខែមិថុនា គឺជាខួបលើកទី ៥៧ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀត ណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤)។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមកាលពីខែធ្នូឆ្នាំ២០២៣។ (រូបថត៖ VOV)
ជាមួយនឹងភាព ស្រដៀងគ្នាជាច្រើន ក្នុងរយៈពេល ៥៧ ឆ្នាំកន្លងមកនេះ វៀតណាម និងកម្ពុជាមាន ភាពជិតស្និទ្ធ ការចែករំលែក និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកជានិច្ច ក្នុងបុព្វហេតុ រំដោះជាតិនិងឯកភាពប្រទេសជាតិកាលពីមុន ក៏ដូចជាក្នុងដំណើរការកសាងនិង ការពារមាតុភូមិនាពេលបច្ចុប្បន្នផងដែរ។ ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម និងកម្ពុជាបានកំណត់ថា ទំនាក់ទំនងនយោបាយ ការទូតដើរតួនាទីគន្លឹះ ដែលតម្រង់ទិសសម្រាប់ទំនាក់ទំនងទូទៅនៃប្រទេសទាំងពីរ។ ភាគីទាំងពីររក្សា និងពង្រីកប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការ តាម រយៈការបង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន ដើម្បីធ្វើជា មូលដ្ឋានសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាចំណុចភ្លឺក្នុងទំនាក់ ទំនងរវាងប្រទេសទាំងពីរ។ បច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជានៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ បច្ចុប្បន្នវៀតណាមបានវិនិយោគនៅក្នុងខេត្តក្រុងចំនួន ១៨ នៃប្រទេស កម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗដូចជា កសិកម្ម ទូរគមនាគមន៍ ធនាគារ សេវា កម្មហិរញ្ញវត្ថុ ឧស្សាហកម្មកែច្នៃ និងកែច្នៃចំណីអាហារ ការរុករករ៉ែ អាកាសចរណ៍ និងទេសចរណ៍។
នៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ប្រទេសទាំងពីរបានសម្របសម្រួលយ៉ាង ជិតស្និទ្ធ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុង តំបន់ និងលើពិភពលោក ព្រមទាំងរួមចំណែកលើកកំពស់កិត្យានុភាព និងឋានៈរបស់ ប្រទេសនីមួយៗលើឆាកអន្តរជាតិផងដែរ៕