បទពិសោធន៍របស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាមេរៀនដែលមិនអាចកាត់ថ្លៃបានសម្រាប់បក្ស និងរដ្ឋឡាវ។ នេះគឺជាអារម្មណ៍ដ៏ជ្រាលជ្រៅរបស់អតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Chummaly Sayasone នៅអំឡុងពេលអ្វើការជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong។
អតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Chummaly Sayasone (រូបថត៖ VOV - ឡាវ)
ចែករំលែកជាមួយអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាមនៅឡាវ
នារសៀលថ្ងៃទី ២០ កក្កដា អតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Chummaly
Sayasone បានអះអាងថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាមិត្តជិតស្និទ្ធរបស់ប្រជាជនឡាវ។ មរណភាពរបស់លោកអគ្គលេខាបក្ស
គឺជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាប្រជាជនឡាវផងដែរ។
អតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវបានសម្តែងការចាប់អារម្មណ៍ចំពោះអំឡុងពេល
ដែលបានធ្វើការជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong ដោយអះអាងថា
រូបលោកផ្ទាល់មិនត្រឹមតែបានរៀនសូត្រពីលោកអគ្គលេខាបក្សប៉ុណ្ណោះទេ
ថែមទាំងបទពិសោធន៍របស់លោកអគ្គលេខាបក្សក៏ជាមេរៀនដែលមិនអាចកាត់ថ្លៃបានសម្រាប់បក្ស
និងរដ្ឋឡាវ ជាពិសេសក្នុងការកសាងបក្ស និងការបណ្តុះបណ្តាលកម្មាភិបាល៖
“យើងបានធ្វើការជាមួយគ្នា
និងពិភាក្សាគ្រប់បញ្ហា។ អ្វីដែលខ្ញុំចងចាំបំផុត
ចាប់អារម្មណ៍និងរៀនសូត្របានច្រើនបំផុតគឺទស្សនៈលើការកសាងមូលដ្ឋាននយោបាយ និងការអភិវឌ្ឍជនបទថ្មី។
ប្រការនេះមានន័យថា ភាគីទាំងពីររបស់យើងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
និងជាមូលដ្ឋានដូចគ្នា ហើយមេរៀនរបស់វៀតណាម គឺឡាវអាចអនុវត្តន៍បាន។
ទាំងនោះជារឿងដែលខ្ញុំមិនអាចភ្លេចបានឡើយ”។
តាមលោក
Chummaly
Sayasone បរិបទនៃពិភពលោក និងស្ថានភាពក្នុងតំបន់នាពេលថ្មីៗនេះមានបញ្ហាស្មុគស្មាញជាច្រើន
ប៉ុន្តែក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong វៀតណាមបានជំនះរាល់ឧបសគ្គជាបណ្តើរៗ
ហើយសម្រេចបានសមិទ្ធិផលធំធេងក្នុងវិស័យជាច្រើន។ រួមចំណែកលើកកម្ពស់ជីវភាពប្រជាជន
និងនាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍៕