ក្នុងទំហំ ៣០០០ មែត្រការ៉េ និងអនុវត្តន៍បច្ចេកទេសវិទ្យាជប៉ុន កសិដ្ឋានបណ្តុះផ្សិតរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតនាំចេញនិងនាំចូល Kinoko ថាញកាវ (Thanh Cao) ប្រមូលផលផ្សិតជាមធ្យមបាន ១,៥ តោន ក្នុងមួយថ្ងៃដែលឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ។
នាបច្ចុប្បន្ននេះ មើលឃើញពីតំរូវការប្រើប្រាស់ផលិតផលផ្សិតកាន់តែកើនឡើង ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតនាំចេញនិងនាំចូល Kinoko ថាញកាវ (Thanh Cao) កំពុងផ្តោតលើការផលិតនិងផ្គត់ផ្គង់ផ្សិតជើង ៣ ប្រភេទ៖ ផ្សិតម្ជុល ផ្សិតភ្លៅមាន់ និងផ្សិតអយស្ទ័រ។
លោកស្រី យឿង ធីធូហ្វេ (Duong Thi Thu Hue) - នាយិការក្រុមហ៊ុនទទួលខុសត្រូវមានកំរិតនាំចេញនិងនាំចេញ Kinoko ថាញកាវ (Thanh Cao) បាននិយាយថា លោកស្រីបានទៅប្រទេសជប៉ុន ដើម្បីរៀនបច្ចេកទេសបណ្តុះផ្សិត។ បន្ទាប់ពីត្រឡប់មកស្រុកកំណើតវិញ លោកស្រីបានជួលផ្ទៃដីទំហំ ៣ ហិចតា ដើម្បីបើករោងជាងបណ្តុះ ផ្សិតស្អាតដែលអនុវត្តន៍បច្ចេកវិទ្យារួមមាន៖ ខ្សែសង្វាក់ ម៉ាស៊ីននាំចូលពីប្រទេសជប៉ុន។
កសិដ្ឋានផ្សិតរបស់ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការជាផ្លូវការ ក្នុងឆ្នាំ ២០១៧ ដោយមានការវិនិយោគលើម៉ាស៊ីន សម្ភារៈ គ្រឿងបរិក្ខារចំនួន ៥០ ពាន់លានដុង។