ព្រឹត្តិការណ៍ - បុគ្គល

បណ្តឹងជាតិពុលពណ៌លឿងទុំ របស់លោកស្រី Tran To Nga នៅចំពោះមុខនឹងឱកាសផ្នែកច្បាប់ថ្មីនៅបារាំង

បណ្តឹងរដ្ឋប្បវេណីរបស់លោកស្រី Tran To Nga ប្រឆាំងនឹងសាជីវកម្មគីមីអាមេរិកបានកត់សម្គាល់ការវិវឌ្ឍថ្មីដ៏សំខាន់មួយ
លោកស្រី Tran To Nga ថតរូបជាមួយវិមានរំលឹកដល់ជនរងគ្រោះដោយសារធាតុគីមីពណ៌លឿងទុំ/ dioxin នៅឧទ្យាន Choisy សង្កាត់ទី ១៣ ទីក្រុងប៉ារីស នាថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៦។ រូបថត៖ VNA
នាថ្ងៃទី ១១ ខែមិថុនា (ម៉ោងក្នុងស្រុក) បណ្តឹងរដ្ឋប្បវេណីរបស់លោកស្រី Tran To Nga ប្រឆាំងនឹងសាជីវកម្មគីមីអាមេរិកបានកត់សម្គាល់ការវិវឌ្ឍថ្មីដ៏សំខាន់មួយ នៅពេលដែលមេធាវីតំណាងឱ្យអគ្គព្រះរាជអាជ្ញាបារាំងបានស្នើរឱ្យលុបចោលសាលក្រមរបស់តុលាការឧទ្ធរណ៍ទីក្រុងប៉ារីស ដែលមុននោះបានច្រានចោលសំណុំរឿងរបស់លោកស្រី Tran To Nga ឈរលើអំណះអំណាងអភ័យឯកសិទ្ធិផ្នែកតុលាការរបស់អាជីវកម្ម។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹទ្ធសភាបារាំង លោកស្រី Tran To Nga បានសង្កត់ធ្ងន់លើការត្រៀមខ្លួនបន្តបណ្តឹងនេះរហូតដល់ទីបញ្ចប់។ រូបថត៖ VNA

កាយវិការនេះត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយដែលអាចផ្លាស់ប្តូរទិដ្ឋភាពផ្នែកច្បាប់ និង បើកផ្លូវសម្រាប់ការកាត់ក្តីឡើងវិញនៃសំណុំរឿងនេះ។ ដោយចែករំលែកក្តីសង្ឃឹមនៅចំពោះ​មុខសាលក្រមមានលក្ខណៈរបត់នេះ លោកស្រី Tran To Nga បានសម្តែងថា៖ “មេធាវីនៅក្នុងសវនាការជំរុំជំរះរបស់តុលាការកំពូលបានផ្តល់ឱ្យខ្ញុំនូវក្តីសង្ឃឹមថា យើងអាចឈ្នះ។ ប្រសិនបើយើងឈ្នះ វានឹងកំណត់គំរូសម្រាប់ច្បាប់ថ្មីមួយនៅក្នុងពិភពលោក ដូច្នេះប្រទេសទាំងអស់ មិនថាខ្លាំងឬមានប៉ុណ្ណានោះទេ ដែលប្រព្រឹត្តឧក្រិដ្ឋកម្ម​គឺត្រូវចោទប្រកាន់។ អារម្មណ៍របស់ខ្ញុំនៅថ្ងៃនេះ ខ្ញុំចង់បញ្ជាក់ម្តងទៀតថា៖ ខ្ញុំបានលះបង់ជីវិតរបស់ខ្ញុំចំពោះការតស៊ូនេះអស់រយៈពេលជាច្រើនឆ្នាំ ដូច្នេះខ្ញុំត្រៀមខ្លួនរួចរាល់ហើយដើម្បីបន្ត”។

លោកស្រី Tran To Nga - អតីតអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមនៃ VNA ដែលជាំដើមបណ្តឹងក្នុងការបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនគីមីអាមេរិក កំពុងជួបជាមួយអ្នកយកព័ត៌មាន VNA នៅខាងក្រៅសន្និសីទសារព័ត៌មាន។ រូបថត៖ VNA

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹទ្ធសភាបារាំង សមាជិកព្រឹទ្ធសភាកុម្មុយនិស្តបារាំង Michelle Gréaume បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្លួនលើលោកស្រី Tran To Nga និងជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ៖ “ខ្ញុំមានកិត្តិយសដែលបានមកទីនេះដើម្បីគាំទ្រជនរងគ្រោះទាំងអស់នៅជុំវិញពិភពលោកនៃផលិតផលគីមីពុលដែលប្រើប្រាស់ក្នុងសង្គ្រាម...។ ក្នុងករណីលោកស្រី Tran To Nga ខ្ញុំគិតថា ប្រទេសបារាំងត្រូវមានតួនាទីក្នុងការទទួលស្គាល់ជនរងគ្រោះទាំងនេះ។ ខ្លួនគាត់ផ្ទាល់ កូនៗ និងចៅៗរបស់គាត់ទាំងអស់សុទ្ធតែរងផលប៉ះពាល់។ ប្រទេសបារាំងត្រូវតែការពារ ជំរុញ និងគាំទ្រពួកគេ។ ជំហររបស់គណបក្សយើងគឺគាំទ្រទាំងស្រុង។ យើងចង់ឃើញរឿងនេះរហូតដល់ទីបញ្ចប់ ហើយយើងចង់ឱ្យសាជីវកម្មពហុជាតិធំៗត្រូវបានផ្តន្ទាទោស ទូទាត់សង បង់ថ្លៃ និងទទួលស្គាល់កំហុសដែលពួកគេបានធ្វើលើប្រជាជន”។

លោកស្រី Tran To Nga ថតរូបជាមួយអ្នកគាំទ្រនៃការបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនគីមីអាមេរិក នាថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសបារាំង។ រូបថត៖ VNA

តុលាការកំពូលបារាំងនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែមិថុនា។ នេះមិនត្រឹមតែជាសាលក្រមសម្រាប់តែលោកស្រី Tran To Nga ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ទីក្រុងប៉ារីសក្នុងការសរសេរជំពូកថ្មីមួយនៃយុត្តិធម៌អន្តរជាតិ ដោយបង្ខំឱ្យសាជីវកម្មពហុជាតិទទួលខុសត្រូវចំពោះលក្ខណៈគ្រោះថ្នាក់នៃផលិតផលដែលពួកគេផ្គត់ផ្គង់ដល់យោធា៕


top