ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់ថៃ លោក Prasert Jantararuangtong បានឲ្យដឹងថា គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ៥ នៅទីក្រុងបាងកក បានឯកភាពថា ការក្លែងបន្លំតាមអ៊ីនធឺណិតនិងបទល្មើសតាមទូរស័ព្ទគឺជាបញ្ហាបន្ទាន់ និងទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយ។
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ថតរូបជាមួយរដ្ឋមន្ត្រីអាស៊ាន ស្តីពីវិស័យឌីជីថល។ រូបភាព៖ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ
ដោយប្រធានបទ “សុវត្ថិភាព ច្នៃប្រឌិត ទូលំទូលាយ៖
បង្កើតអនាគតឌីជីថលរបស់អាស៊ាន” កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១៦ និង
១៧ខែមករា នៅទីក្រុងបាងកក ប្រទេសថៃ
ដែលឆ្លុះបញ្ចាំងពីការសន្យារបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
ក្នុងការកសាងបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព។ ប្រការនេះរួមបញ្ចូលទាំងការឆ្លើយតបដោយទាន់ពេលវេលា
ចំពោះការគំរាមកំហែងតាមអ៊ីនធឺណិត និងបទល្មើសតាមអ៊ីនធឺណិត អភិវឌ្ឍន៍គំនិតផ្ដួចផ្ដើម
និងបច្ចេកវិទ្យាថ្មីៗ ធានាឱ្យមានការចូលប្រើប្រាស់បច្ចេកវិទ្យាដោយសមភាព។
កិច្ចប្រជុំបានពិភាក្សាអំពីក្របខណ្ឌកិច្ចសហប្រតិបត្តិការផ្សេងៗ រួមទាំងសន្តិសុខតាមអ៊ីនធឺណិត
ការផ្លាស់ប្តូរទិន្នន័យឆ្លងដែន និងការអភិវឌ្ឍរួមនៃសេដ្ឋកិច្ចឌីជីថល។
គណៈប្រតិភូក៏បានគាំទ្រសេចក្តីប្រកាសឌីជីថលទីក្រុងបាងកក
ជាឯកសារណែនាំអំពីរបៀបដែលសមាជិកអាស៊ានអាចនិងគួរតែធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នាក្នុងការទប់ស្កាត់និងដោះស្រាយបទល្មើសតាមអ៊ីនធឺណិត៕