ការស្រាវជ្រាវឯករាជ បានស្ថាប័នស្ថាបនាច្បាប់ធ្វើពីគ្រោះ ពេលកសាង និងកែសម្រួលគោលនយោបាយ រួមនឹងកម្រងឧបករណ៍ណែនាំសកម្មភាពជំរុញសមភាពយេនឌ័រ និងបរិយាបន្នសង្គមសម្រាប់ក្រុមអ្នកទន់ខ្សោយ វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍសង្គម (ISDS) ...
&
ការស្រាវជ្រាវឯករាជ បានស្ថាប័នស្ថាបនាច្បាប់ធ្វើពីគ្រោះ ពេលកសាង និងកែសម្រួលគោលនយោបាយ រួមនឹងកម្រងឧបករណ៍ណែនាំសកម្មភាពជំរុញសមភាពយេនឌ័រ និងបរិយាបន្នសង្គមសម្រាប់ក្រុមអ្នកទន់ខ្សោយ វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍសង្គម (ISDS) ដែលនាំមុខដោយបណ្ឌិត ខ្វឹត ធូហុង (Khuat Thu Hong) កំពុងអនុវត្តបេសកកម្មនោះ គឺចូលរួមចំណែក “នាំវៀតណាមក្លាយជាប្រទេសវិបុលភាព ទីដែលសំឡេងមនុស្សគ្រប់គ្នា មានអ្នកស្តាប់ យុត្តិធម៌សង្គមបានអនុវត្ត ពិពិធសង្គមបានគាំទ្រ និងសមភាពសម្រាប់មនុស្សគ្រប់គ្នា”។
បណ្ឌិត ខ្វឹត ធូហុង (Khuat Thu Hong) ជាស្ថាបនិក និងជានាយកនៃវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍសង្គម (ISDS) ជាអង្គការស្រាវជ្រាវឯករាជមួយ ដែលមានទីស្តីការនៅក្រុងហាណូយ។ រូបថត៖ ខាញឡុង
ចាប់ពីថ្ងៃបង្កើតនៅឆ្នាំ២០០២ ISDS បានពង្រាយការស្រាវជ្រាវ អំពីក្រុមអ្នកទន់ខ្សោយក្នុងសង្គម។ ដោយវិធីនោះ ISDS រួមនឹងស្ថាប័នស្រាវជ្រាវផ្សេងៗ បានជំនួយដល់រដ្ឋាភិបាលវៀតណាម កែសម្រួល និងកសាងគោលនយោបាយសង្គម ផ្អែកលើតឹកតាង យកចិត្តទុកដាក់ដល់លក្ខណៈងាយរងគ្រោះ នៃក្រុមផ្សេងៗក្នុងសង្គម ព្រមទាំងធានាភាពបរិយាបន្ន។ ISDS មិនត្រឹមតែអនុវត្តការស្រាវជ្រាវសង្គម ដើម្បីគោលបំណងវិទ្យាសាស្រ្តប៉ុណ្ណោះ ISDS នៅទាំងសកម្មប្រើប្រាស់លទ្ធផលស្រាវជ្រាវ ដើម្បីបម្រើសម្រាប់គោលដៅអភិវឌ្ឍសហគមន៍ និង លើកកម្ពស់ការយល់ដឹងសង្គម។
នៅឆ្នាំ២០០៦ ច្បាប់ប្រឆាំងជំងឺ HIV/AIDS បានប្រកាសដាក់ឱ្យប្រើប្រាស់ ជាលើកដំបូងអះអាងអ្នកមានជំងឺ HIV ត្រូវបានរាប់អានដោយសមភាព ហាមទង្វើរើសអើង និងបែងចែកការរាប់អាន។ មិនត្រឹមតែនៅត្រឹមនោះទេ រដ្ឋាភិបាលវៀតណាម នៅបន្តផ្លាស់ប្តូរថ្មីគោលនយោបាយ ដើម្បីជំនួយដល់អ្នកមានជំងឺ HIV។ តាមច្បាប់ធានារ៉ាប់រងសុខាភិបាល វិសោធនកម្មនៅឆ្នាំ២០១៧ អ្នកមានជំងឺ HIV ដែលចូលរួមធានារ៉ាប់រងសុខាភិបាល នឹងបានប្រើសេវាកម្មសុខាភិបាលសំខាន់ទាំងអស់ ដោយឥតគិតថ្លៃដូចជា ព្យាបាលដោយប្រើថ្នាំប្រឆាំងមេរោគ ព្យាបាលជំងឺរលាកឱកាស (opportunistic infection)។ល។
ក្របខណ្ឌច្បាប់ និង គោលនយោបាយ អំពីជនពិការ - ក្រុមអ្នកងាយរងគ្រោះផ្សេងៗ ក៏មានការផ្លាស់ប្តូរជឿនលឿនផងដែរ។ ច្បាប់ជនពិការឆ្នាំ២០១០ ក៏ហាមទង្វើរើសអើង និង បែងចែកការរាប់អានចំពោះជនពិការ និង មានបទប្បញ្ញត្តិគតិយុត្តជាច្រើន បង្កើតបានជាលក្ខណៈសមភាព ដើម្បីជនពិការចូលរួមពលកម្ម លះបង់ និងចូលរួមចំណែកមួយសម្រាប់សង្គម។ល។
នេះជាសញ្ញាសប្បាយ មិនត្រឹមតែសម្រាប់ក្រុមអ្នកទន់ខ្សោយ នៅទាំងសម្រាប់អ្នកស្រាវជ្រាវ និង ការងារសង្គមដូចជា បណ្ឌិតហុង (Hong) និង សហការីនៅ ISDS។ “សប្បាយជាង ហើយក៏ជាកម្លាំងចលករមួយ សម្រាប់រូបខ្ញុំ និងសហការី ពេលលទ្ធផលស្រាវជ្រាវរបស់ ISDS បានយកពីគ្រោះក្នុងដំណើរការកសាងច្បាប់” លោកស្រីហុង (Hong) រៀបរាប់។
បណ្ឌិតហុង (Hong) និង សហការី បានកសាងកម្រងឧបករណ៍ណែនាំហូរហែ ផ្លាស់ប្តូរឥរិយាបទ និង ទង្វើ។ កម្រងឧបករណ៍របស់ ISDS បានស្ថាប័នបក្ស រដ្ឋាភិបាល និង អង្គការសង្គម យកប្រើប្រាស់ទូលំទូលាយ បម្រើដល់ការងារសិក្សាអប់រំ ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង របស់ប្រជាជន ចំពោះក្រុមអ្នកទន់ខ្សោយ។
ជាក់ស្តែងនៅឆ្នាំ២០០៤ ក្រោយពីការស្រាវជ្រាវ អំពីស្ថានភាពរើសអើង និង បែងចែកការរាប់អាន ចំពោះអ្នករស់នៅជាមួយអ្នកមានជំងឺ HIV, ISDS បានកសាងកម្រងឧបករណ៍ “ណែនាំសកម្មភាពស្វែងយល់ កាត់បន្ថយការរើសអើង បែងចែកការរាប់អាន និងពាក់ព័ន្ធដល់អ្នកមានជំងឺ HIV/AIDS”។
ក្នុងឆ្នាំបន្តបន្ទាប់ ផ្តើមពីការស្រាវជ្រាវរបស់ខ្លួន ISDS បង្កើតបានឧបករណ៍សម្រាប់ជំនួយការផ្លាស់ប្តូរយល់ដឹង និង កាត់បន្ថយរើសអើង ចំពោះក្រុមអ្នកទន់ខ្សោយផ្សេងៗ ដូចជា៖ អ្នកលេងគ្រឿងញៀន អ្នកលក់ផ្លូវភេទ សហគមន៍ LGBT និង បន្ទាប់មកទៀត គឺជាកម្រងឧបករណ៍សម្រាប់ផ្លាស់ប្តូរការយល់ដឹងអំពីជនពិការ។ នេះគឺជាឧបករណ៍មានប្រយោជន៍ ពីព្រោះវាណែនាំការផ្លាស់ប្តូរលម្អិត ក្នុងគំនិតត្រិះរិះ និង ទង្វើ នៃសហគមន៍អ្នកទន់ខ្សោយ ផ្លាស់ប្តូរពីចំណង់សុឆន្ទៈនៅក្នុងអារម្មណ៍ ឱ្យទៅជាសកម្មភាពសកម្មនៅក្នុងទិដ្ឋភាពជាក់ស្តែង។ សកម្មភាពរបស់បណ្ឌិត ហុង (Hong) និង សហការីនៅ ISDS បានបង្កើតចេញការផ្លាស់ប្តូរសកម្មក្នុងសង្គមវៀតណាម ស្តីអំពីក្រុមអ្នកទន់ខ្សោយ។
“ចំពោះអ្នកដែលរស់នៅជាមួយអ្នកមានជំងឺ HIV ប្រសិនបើ យើងទាំងអស់គ្នារើសអើងពួកគាត់ សកម្មភាពជាច្រើននឹងបានពួកគាត់ធ្វើដោយការលួចលាក់។ ហេតុនេះវិធីសាស្រ្តសុវត្ថិភាព នឹងមិនបានធ្វើគ្រប់គ្រាន់។ អ្នកនៅក្នុងសហគមន៍ LGBT ក៏ដូច្នោះដែរ ប្រសិនបើសង្គមរើសអើង ពួកគាត់នឹងមិនមានឱកាសសិក្សា ធ្វើការដោយសមភាពមួយ តែងរស់នៅក្នុងភាពអៀនខ្មាស មិនចង់ធ្វើដំណើរទៅមុខ។ រូបភាពរួម សង្គមមិនអាចទាញយកទេពកោសល្យ និង ការរួមចំណែករបស់ពួកគាត់” បណ្ឌិត ហុង (Hong) សង្កត់ធ្ងន់។
តាមបណ្ឌិត ហុង (Hong) ជាក់ស្តែងក្នុងសង្គមមួយ តែងមានក្រុមមនុស្សផ្សេងៗគ្នា។ សង្គមល្អមួយ គឺជាសង្គមមួយតែងមានភាពតស៊ូ ដើម្បីធានាយុត្តិធម៌ និង សមភាពសម្រាប់ក្រុមនីមួយៗ។ កាលណា សង្គមមួយនៅមានអសមភាព សង្គមនោះមិនបានហៅថាអរិយធម៌ ឬអភិវឌ្ឍឡើយ។ បណ្ឌិត ខ្វឹត ធូហុង (Khuat Thu Hong) និង សហការីនៅ ISDS កំពុងអនុវត្តបេសកកម្មចូលរួមចំណែកនាំវៀតណាម ឱ្យក្លាយជាប្រទេសមួយ ទីកន្លែងមួយដែលសំឡេងប្រជាជនបានស្តាប់ យុត្តិធម៌សង្គមបានអនុវត្ត ពិពិធសង្គមបានគាំទ្រ និង សមភាព សម្រាប់មនុស្សគ្រប់គ្នា។ រូបថត៖ ឯកសារ
សំឡឹងទៅអនាគត រឿងរ៉ាវអំពីក្រុមអ្នកទន់ខ្សោយជារឿងរ៉ាវរបស់ឯកជនម្នាក់ៗនៅក្នុងសង្គម។ ឥរិយាបទ និង ទង្វើ របស់មនុស្សគ្រប់គ្នា ចំពោះក្រុមទាំងនេះ សឱ្យឃើញភាពអរិយធម៌ នៅក្នុងសង្គមមួយ។ នរណាក៏ចង់បានឱ្យកូនរបស់ខ្លួនទៅអនាគតបានរស់នៅក្នុងសង្គមអរិយធម៌ ជឿនលឿនមួយ ទីកន្លែងដែលនៅទីនោះ មនុស្សគ្រប់គ្នាមានការរាប់អានសមភាព យោគយល់គ្នា ជួយគ្នា និងស្រឡាញ់រាប់អានគ្នា។ ប្រសិនបើ ចង់ដូចនេះ ផ្តើមពីឥឡូវ មនុស្សម្នាក់ៗត្រូវការសកម្មភាពសកម្មនិងខ្លាំងថែមទៀត រួមកម្លាំងដើម្បីរួមជាមួយរដ្ឋាភិបាល ប្រតិបត្តិសន្យា វៀតណាមមិនបោះបង់នរណានៅពីក្រោយ៕
អត្ថបទ៖ ថាវវី រូបថត៖ ខាញឡុង និង ឯកសារ
ប្រែសម្រួល៖ រីកើង