ព័ត៌មាន

បណ្ឌិត្យសភាបច្ចេកទេសយោធាត្រូវតែដើរតួនាទីនាំមុខក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយោធា

នេះគឺជាប្រសាសន៍ររបស់អគ្គលេខាបក្ស លោកតូ ឡឹម លេខាគណៈកម្មការ បក្សយោធាមជ្ឈិម នៅពេលដែលលោកអញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយបណ្ឌិត្យសភាបច្ចេកទេសយោធា នាព្រឹកថ្ងៃទី១៧ ខែមីនា នៅទីក្រុងហាណូយ។
លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យបណ្ឌិត្យសភាបច្ចេកទេសយោធា ផ្តោតលើការអនុវត្តទិសដៅសំខាន់ៗចំនួន ៥ ក្នុងនោះមានការជ្រួតជ្រាបជាប្រចាំ ក្តាប់ជាប់យ៉ាងជ្រាលជ្រៅនូវទស្សនៈ គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ស្តីពីភារកិច្ចយោធា និងការពារជាតិ ក៏ដូចជា ទិសដៅយុទ្ធសាស្ត្រក្នុងការកសាងកងទ័ពនាពេលខាងមុខ។

“ផ្លាស់ប្តូរយ៉ាងខ្លាំងនូវខ្លឹមសារ និងកម្មវិធីបណ្តុះបណ្តាលតាមទិសទំនើប ជាក់ស្តែង មានការតភ្ជាប់គ្នាទៅវិញទៅមកជាមួយស្ថានភាពជាក់ស្តែង ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លើកកម្ពស់ការធ្វើសមាហរណកម្មអន្តរជាតិ ដោយយក "សិក្ខាកាម និស្សិតជាចំណុចកណ្តាល សាលារៀនជាមូលដ្ឋានគ្រឹះ និងសាស្ត្រាចារ្យជាកម្លាំងចលករ"។ ជាពិសេស បណ្ឌិត្យសភាគួរតែបន្តពង្រីកគំរូបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ និងបណ្តុះទេពកោសល្យគ្រប់កម្រិតក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ បច្ចេកវិទ្យាមូលដ្ឋាន បច្ចេកវិទ្យាស្នូល បច្ចេកវិទ្យាយុទ្ធសាស្ត្រ ការរចនា និងការផលិតដែលបម្រើដល់ឧស្សាហកម្មការពារជាតិ ឆ្ពោះទៅធ្វើជាម្ចាស់លើបច្ចេកវិទ្យាទំនើប និងជឿនលឿនមួយចំនួន។ ជាមួយគ្នានោះ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យាជាមួយអង្គការ អង្គភាព និងដៃគូទាំងជាតិនិងអន្តរជាតិ”។

លោកអគ្គលេខាបក្សបានស្នើឱ្យបណ្ឌិត្យសភា ពន្លឿនការផ្លាស់ប្តូរឌីជីថល លើកកម្ពស់តួនាទីរបស់ក្រុមស្រាវជ្រាវមានសក្កានុពល។ ជាពិសេស អភិវឌ្ឍន៍បណ្ឌិត្យសភាទៅជាសាកលវិទ្យាល័យស្រាវជ្រាវសំខាន់ៗ របស់ជាតិ ដែលដើរតួនាទីនាំមុខគេក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាយោធា និងជាមជ្ឈមណ្ឌលនវានុវត្តន៍ឈានមុខគេរបស់ប្រទេសជាតិ៕


top