
បណ្ដាមន្ទីពេទ្យនៅវៀតណាមត្រៀមខ្លួនជាស្រេចទប់ទល់នឹងអាសន្នរោគ MERS (VOV)
ក្រសួងសុខាភិបាលវៀតណាមបានរៀបចំសេណារីអូចំនួន៣ ដើម្បីប្រឆាំងអាសន្នរោគ MERS សំដៅទប់ទល់នឹងលទ្ធភាពអាសន្នរោគនេះឆ្លងចូលវៀតណាម។
នៅក្រុងហាណូយ មន្ទីរសុខាភិបាលទីក្រុងហាណូយបានបង្កើតខ្សែមន្ទីរពេទ្យចំនួន៥រួមមានមន្ទីរពេទ្យពហុព្យាបាល Dong Da មន្ទីរពេទ្យ Saint Paul មន្ទីរពេទ្យ Thanh Nhan មន្ទីរពេទ្យ Bac Thang Long និងមន្ទីរពេទ្យ Ha Dong រៀបចំផែនការម្ចាស់ការក្នុងការដាក់ដាច់ដោយឡែកព្យាបាលសំរាប់ អ្នកជំងឺក្នុងករណីជាក់ស្ដែង។ នាបច្ចុប្បន្ន មន្ទីរពេទ្យជំងឺត្រូពិកមជ្ឈឹមជាមន្ទីរពេទ្យមួយ ក្នុងចំណោមមូលដ្ឋានចំនួន២ក្នុងវទូទាំងប្រទេសដែលមានប្រព័ន្ធពិនិត្យ ត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិ។ ករណីរកឃើញអ្នកជំងឺដែលសង្ស័យឆ្លង MERS ដើមដំបូងនឹងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជំងឺត្រូពិកមជ្ឈឹម។ នាយកមន្ទីរពេទ្យជំងឺត្រូពិក Nguyen Van Kinh បានឲ្យដឹងថា៖
“ក្នុងអំឡុង៤ម៉ោងយើងខ្ញុំនឹងមានលទ្ធផលភ្លាម ពីព្រោះនេះជាបន្ទប់ពិសោធន៍ទំនើបបំផុត។ នាបច្ចុប្បន្នយើងខ្ញុំមានម៉ាស៊ីនចំនួន១២អាចពិនិត្យបាន។ មុនបង្អស់យើងខ្ញុំនឹងលៃទុកបន្ទប់ដាក់ដាច់ ដោយឡែកចំនួន២និងក្នុងករណីច្រើនជាងទៀតគឺបន្ទប់សង្គ្រោះបន្ទាន់ទាំងអស់ នឹងក្លាយទៅជាបន្ទប់ដាក់ដាច់ដោយឡែក។” រីឯនៅទីក្រុងហូជីមិញនឹងមានកន្លែងចំនួន៣ទទួលដាក់ដាច់ ដោយឡែកនិងព្យាបាលអ្នកជំងឺ MERS។ វេជ្ជបណ្ឌិត Le Manh Hung នាយករងមន្ទីរពេទ្យជំងឺត្រូពិកទីក្រុងហូជីមិញបានឲ្យដឹងថា៖
“កន្លែងសំខាន់ដើម្បីអនុវត្តដាក់ដាច់ដោយឡែកនិងព្យាបាលអ្នកជំងឺ MERS គឺដេប៉ាទីម៉ង់ឆ្លង D ក្នុងនោះមានគ្រេចំនួន៥០។ នាបច្ចុប្បន្នបានដាក់កំហិតលើការទទួលអ្នកជំងឺចូលមកបន្ទប់នោះនិងត្រៀមជាស្រេចនូវបន្ទប់មួយចំនួនទំនេរ។ មន្ទីរពេទ្យបានត្រៀមរៀបចំសំលៀកបំពាក់ការពារចំនួន១០០០សំរាប់។ កម្មាភិបាលសុខាភិបាលរបស់មន្ទីរពេទ្យក៏ធ្លាប់ នឹងរបៀបបង្ការប្រឆាំងអាសន្នរោគគ្រោះថ្នាក់ទៅ ហើយនិងមានចិត្តសាស្ត្ររឹងមាំ៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម