ដើម្បីឱ្យក្បាលម៉ាស៊ីននៃខេត្ត ក្រុង បន្ទាប់ពីការច្របាច់បញ្ចូលគ្នាប្រព្រឹត្តទៅដោយរលូន ចាប់ពីថ្ងៃទី ១ ខែកក្កដា ចុងសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានចូលរួមសន្និបាតទូទាំងប្រទេសដោយហ្វឹកហ្វឺនអំពីការរៀបចំ និងប្រតិបត្តិការរបស់អង្គការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយនៅថ្នាក់ឃុំ (សន្និបាត)។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ជាពិសេសថា៖ ប្រការដែលសំខាន់បំផុតនៃបដិវត្តន៍អំពីការរៀបចំឡើងវិញក្បាលម៉ាស៊ីន គឺការផ្លាស់ប្តូរស្ថានភាពរដ្ឋទៅជាការស្ថាបនា បម្រើយ៉ាងសកម្មនិងដោះស្រាយរាល់ភារកិច្ច។
សន្និសីទនេះត្រូវបានតភ្ជាប់តាមអ៊ីនធឺណិតពីបណ្ឌិតសភានយោបាយជាតិទីក្រុងហូជីមិញទៅកាន់ ១១.០០០ កន្លែងនៅទូទាំងប្រទេស ដោយមានប្រតិភូជាង ១,៥ លាននាក់ចូលរួម។ រូបថត៖ VGP/Nhat Bac
វៀតណាមកំពុងអនុវត្តបដិវត្តន៍អំពីការរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយដើម្បីបន្តកំណើនប្រពៃណីនិ និងជំរុញកំណើននៃការអភិវឌ្ឍថ្មី។ រដ្ឋាភិបាលបានដាក់ចេញគោលដៅ ដល់ថ្ងៃទី ៣០ មិនថុនា ប្រទេសជាតិទាំងមូលនឹងអនុវត្តន៍នូវប្រព័ន្ធអាជ្ញាធរមូលដ្ឋានពីរកម្រិត ហើយដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី ១ ខែកក្កដា។
ពីការទទួលយកដោយអកម្ម ដល់ការស្ថាបនានិងបម្រើដោយសកម្មវិញ
តាមលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ ថា បដិវត្តន៍រៀបចំក្បាលម៉ាស៊ីនរបស់វៀតណាមលើកនេះមិនត្រឹមតែបង្កើតលំហអភិវឌ្ឍន៍ថ្មី សន្ទុះនៃការអភិវឌ្ឍន៍ថ្មី ជាមួយនឹងវិសាលភាព និងគោលដៅទូលំទូលាយជាងមុនប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺបានផ្លាស់ប្តូរស្ថានភាពនៃក្បាលម៉ាស៊ីននយោបាយ (រួមទាំងស្ថាប័នបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិ និងអង្គការសង្គម-នយោបាយ) ពីការទទួលយកយ៉ាងអសកម្ម ដោះស្រាយបញ្ហារបស់ប្រជាជនទៅជាលក្ខណៈស្ថាបនានិងសកម្មក្នុងការដោះស្រាយការងារនិងបញ្ហារបស់ប្រជាពលរដ្ឋ និងអាជីវកម្ម។
“នេះគឺជាបញ្ហាសំខាន់បំផុតនៃបដិវត្តន៍ក្បាលម៉ាស៊ីនលើកនេះ។ យើងត្រូវជ្រួតជ្រៀបច្បាស់ពីស្មារតីនេះ ព្រោះប្រជាជនរំពឹងទុក ហើយមិត្តអន្តរជាតិក៏ចាប់អារម្មណ៍ខ្លាំងដែរ។ ប្រទេសអាស៊ីអាគ្នេយ៍ ប្រទេសឈូងសមុទ្រ និងប្រទេសធំៗជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិបទដែលប្រទេសយើងមិនដែលមានមូលដ្ឋានគ្រឹះ សក្តានុពល ទីតាំង និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះ។ ជាការពិតណាស់ យើងត្រូវរង់ចាំមើលប្រសិទ្ធភាពនៃបដិវត្តន៍នេះជះឥទ្ធិពលលើសេដ្ឋកិច្ច និងសង្គម”។
ប្រសិនបើចង់ស្ថាបនា និងបម្រើប្រជាជនយ៉ាងសកម្មនោះ តាមនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ យើងត្រូវនៅប្រកៀកប្រជាជន ស្អិតរមួតជាមួយប្រជាជន និងនៅជាមួយប្រជាជន។ បក្សត្រូវបង្កើនការចុះមូលដ្ឋាន។ អាជ្ញាធរ និងរណសិរ្សមាតុភូមិត្រូវតែបង្កើនការចុះមូលដ្ឋាន។ ជាពិសេសយើងត្រូវស្តាប់យោបល់របស់ប្រជាពលរដ្ឋ មានដំណោះស្រាយ និងសកម្មភាពសមស្របទៅនឹងស្ថានភាព និងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ ហើយបម្រើប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។
លោកនាយករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា អាជ្ញាធរមូលដ្ឋានពីរកម្រិតពិតជានឹងប្រែក្លាយទៅជាបែបនេះ ហើយបានមានប្រសាសន៍ថា មជ្ឈឹមត្រូវតែផ្លាស់ប្តូរដូច្នេះផងដែរ។
“មជ្ឈិមមិនធ្វើការងារជាក់លាក់ទេ ប៉ុន្តែផ្តោតលើការអនុវត្តក្រុមនៃកិច្ចការគ្រប់គ្រងរដ្ឋ៖ ការកសាងយុទ្ធសាស្ត្រ ផែនការ និងផែនការមេ។ កសាងរបៀបរបប និងច្បាប់ ដើម្បីគ្រប់គ្រង និងស្ថាបនាការអភិវឌ្ឍន៍។ កសាងយន្តការ និងគោលនយោបាយដើម្បីប្រមូលធនធានសម្រាប់ការអភិវឌ្ឍ; រចនាឧបករណ៍សម្រាប់ត្រួតពិនិត្យ ឃ្លាំមើល និងគ្រប់គ្រងសិទ្ធិអំណាច; វាយតម្លៃ សង្ខេបការអនុវត្ត ជាក់ស្តែងមេរៀនបទពិសោធន៍ បង្កើតទ្រឹស្តី ចម្លងគំរូល្អ ការអនុវត្តល្អ និងដកចេញការលំបាក និងឧបសគ្គ”។
ជំរុញវិមជ្ឈការនិងវិសហមជ្ឈការសម្រាប់មូលដ្ឋាន
កត្តាសំខាន់មួយដែលត្រូវបានលោកនាយករដ្ឋមន្ត្រីគូសបញ្ជាក់ក្នុងសន្និសីទនេះ គឺតម្រូវការដើម្បីជំរុញវិមជ្ឈការ និងវិសហមជ្ឈការសម្រាប់មូលដ្ឋាន។ នេះជាការបង្ហាញយ៉ាងច្បាស់បំផុតនៃអភិបាលកិច្ចតាមគំរូស្ថាបនា។ ក្នុងនោះ ជំនួសឱ្យការរក្សាអំណាចនៅមជ្ឈឹម រដ្ឋធ្វើវិមជ្ឈការយ៉ាងសកម្មដល់មូលដ្ឋានដើម្បីឱ្យពួកគេកាន់តែជិតស្និទ្ធជាមួយប្រជាជន យល់ដឹងពីប្រជាជនកាន់តែប្រសើរ និងធ្វើសកម្មភាពលឿនជាងមុន។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានឲ្យដឹងថា៖ ក្រសួង ស្ថាប័នស្មើក្រសួងបានដាក់ជូនរដ្ឋាភិបាលដើម្បីផ្សព្វផ្សាយអនុក្រឹត្យចំនួន ២៨ ស្តីពីវិមជ្ឈការ និងវិសហមជ្ឈការ និងការប្រគល់សិទ្ធិអំណាចតាមវិស័យដូចជា៖ យុត្តិធម៌ ការគ្រប់គ្រងពន្ធគយការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈ កិច្ចការជនជាតិ ជំនឿ សាសនា។ល។
នេះជាលទ្ធផលនៃដំណើរការពិនិត្យឡើងវិញនូវបរិមាណការងារ និងអំណាចរបស់ក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនេះ ការចេញអនុក្រឹត្យចំនួន ២៨ ក្នុងពេលដំណាលគ្នា គឺជាកិច្ចខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្រ។ មិនត្រឹមតែដោះស្រាយបញ្ហាបច្ចុប្បន្ននៃក្បាល់ម៉ាស៊ីនរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់មូលដ្ឋានគ្រឹះសម្រាប់គំរូអភិបាលកិច្ចទំនើប មានប្រសិទ្ធភាព និងជិតស្និទ្ធជាមួយប្រជាជនផងដែរ។
យោងតាមអ្នកជំនាញ ប្រសិនបើទទួលបានជោគជ័យ នេះនឹងជាជំហានដំបូងឆ្ពោះទៅរកគំរូអភិបាលកិច្ចមូលដ្ឋានពីរគម្រិតដ៏រឹងមាំ លើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅឫសគល់ ដែលមនុស្សគ្រប់រូបអាចទាក់ទងផ្ទាល់ជាមួយអាជ្ញាធរ។
បក្សកុម្មុយនិស្តវៀតណាមគ្មានគោលដៅអ្វីផ្សេងក្រៅពីការទទួលបានឯករាជ្យ និងសេរីភាពជូនប្រជាជាតិ ការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេស និងនាំមកនូវជីវភាពរស់នៅរុងរឿង និងសុភមង្គលជូនប្រជាជន។ បដិវត្តន៍អំពីការរៀបចំក្បាលម៉ាស៊ីនដឹកនាំដែលកំពុងអនុវត្តនឹងបង្កើតកម្លាំងរួមគ្នាដើម្បីនាំមកនូវការអភិវឌ្ឍដល់ប្រទេសជាតិ៕