ព័ត៌មាន

បញ្ហាប្រឈមគឺជាឱកាសដើម្បីអាស៊ានស្ទុះផ្លោះ ឈានទៅមុខ

នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ (AFF 2025) បានបើកយ៉ាងឱឡារិកនៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានាធិបតីទីម័រខាងកើតលោក Jose Ramos Horta អគ្គលេខាធិការ អាស៊ាន លោក កៅ គឹមហួន ឧបនាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasit មន្ត្រីរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ទីភ្នាក់ងារការទូត តំណាងធុរកិច្ច អ្នកប្រាជ្ញឈានមុខគេ ក្នុងតំបន់អាស៊ាន ប្រទេសដៃគូ និងអន្តរជាតិ បានចូលរួមក្នុងវេទិកានេះ។
ថ្នាក់ដឹកនាំនិងគណៈប្រតិភូចូលរួមសម័យបើក។ (រូបថត៖ VOV)

អគ្គលេខា ធិការរងអង្គការសហប្រជាជាតិលោកស្រី Amina J.Mohammed ប្រធានគណៈកម្មា ធិការអឺរ៉ុប លោកស្រី Von Der Leyen នាយករដ្ឋមន្ត្រីថៃ បានផ្ញើសុន្ទរកថាជាវីដេអូ ទៅកាន់វេទិកា។

នៅក្នុងសុន្ទរកថាបើកវេទិកា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងប្រឈមមុខនឹងចំណុចរបត់ធំៗ ដែលតម្រូវ ឱ្យអាស៊ានមានផ្នត់គំនិត និងវិធីអភិក្រមថ្មីប្រកបដោយលក្ខណៈសកល បរិយាប័ន្ន និងទូលំទូលាយ ដើម្បីផលប្រយោជន៍ដ៏យូរអង្វែង។ ជាមួយនឹងមូលដ្ឋានគ្រឹះនៃការ ស្រុះចិត្តគំនិតនិងសាមគ្គីភាពរបស់អាស៊ាន បញ្ហាប្រឈមនាពេលបច្ចុប្បន្នគឺជាឱកាស ដើម្បីអាស៊ានស្ទុះផ្លោះ ឈានទៅមុខ៖

អាស៊ានសព្វថ្ងៃគឺជាស្ពាននៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយជាមជ្ឈមណ្ឌលនៃដំណើរការសមាហរណកម្មក្នុងតំបន់ និងពិភពលោក។ ក្នុងបរិបទថ្មី អាស៊ានមិនត្រឹមតែត្រូវការសាមគ្គីភាព ការស្រុះចិត្ត គំនិតប៉ុណ្ណោះទេ ថែមទាំងត្រូវការផ្នត់គំនិតជាយុទ្ធសាស្ត្រ មុតស្រួច ផែនទីបង្ហាញផ្លូវ ដែលអាចធ្វើទៅបាន ប្រភពធនធានប្រមូលផ្តុំ និងការធ្វើសកម្មភាពយ៉ាងខ្លាំងក្លាទៀតផង

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ក្រោយការចូលជា សមាជិកអាស៊ានអស់រយៈពេលជិត ៣ ទស្សវត្សរ៍មក វៀតណាមជានិច្ចកាលចាត់ទុក អាស៊ានជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រី បានសន្យាថា៖

យើងខ្ញុំសន្យាជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវ ក្នុងការកសាង សហគមន៍អាស៊ានប្រកបដោយការរួបរួម បរិយាប័ន្ន និងភាពធន់ ដោយរួមគ្នាសម្រេច បាននូវចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥ ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំង អស់នៅក្នុងតំបន់។ វៀតណាមរួមជាមួយនឹងប្រទេសសមាជិក ដៃគូ និងមិត្តភក្តិអន្តរ ជាតិបន្តសរសេរទំព័រថ្មីប្រកបដោយមោទនភាពក្នុងដំណើរអភិវឌ្ឍន៍របស់អាស៊ាន

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា អាស៊ានបាននិងកំពុងបន្តរួមចំណែកដោយម្ចាស់ការ និងវិជ្ជមានបន្ថែមទៀតជាមួយសហគមន៍អន្តរជាតិក្នុងការបង្កើតរូបរាង អនាគតរបស់ពិភពលោក៕


top