ព័ត៌មាន

បញ្ចប់សម័យប្រជុំលើកទី៧០នៃគណៈកម្មាធិការច្បាប់អន្តរជាតិ ILC

សម័យប្រជុំលើកទី៧០នៃគណៈកម្មាធិការច្បាប់អន្តរជាតិ (ILC) ចំណុះអង្គការសហប្រជាជាតិត្រូវបានរៀបចំឡើងនៅទីក្រុង Geneva (ប្រទេសស្វីស) ចាប់ពី ថ្ងៃទី ២ខែកក្កដា ដល់ថ្ងៃទី១០ខែសីហា ឆ្នាំ២០១៨។

ឯកអគ្គរដ្ឋទូតវៀតណាម លោក  Nguyen Hong Thao បានតំណាង
ឲ្យប្រទេសវៀតណាមក្លាយទៅជាសមាជិក ILC ដំបូងបង្អស់

នៅសម័យប្រជុំនេះ គណៈកម្មាធិការបានអនុម័តលើសេចក្តីព្រាងសន្និដ្ឋានទាំងស្រុងស្តីពីកិច្ចព្រមព្រៀងនិងភាព​ជាក់ស្តែងនាពេលខាងមុខដែលពាក់ព័ន្ធនឹងការពន្យល់អនុសញ្ញាអន្តរជាតិនិងការកំណត់ច្បាប់ទំនៀមទំ​លាប់​អន្តរជាតិ រួមទាំងបទអត្ថាធិប្បាយមួយចំនួនភ្ជាប់មកជាមួយផងដែរ។ នេះគឺជាឯកសារធំពីរ ដែលរួម ចំ​ណែក​ផ្សព្វផ្សាយចេញទៅកាន់បណ្តាប្រទេសនិងអ្នកតាក់តែងច្បាប់ យកមកដើម្បីអនុវត្ត។ ដោយមានកិត្តិយសជ្រើសតាំងជាអនុប្រធានទី២នៃ ILC ឯកអគ្គរដ្ឋទូតវៀតណាម លោក  Nguyen Hong Thao បានតំណាងឲ្យប្រទេស​វៀតណាម ក្លាយទៅជាសមាជិក ILC ដំបូងបង្អស់ ហើយបានពង្រីកតួនាទីយ៉ាងសកម្ម រួមវិភាគទានគួរឲ្យ​កត់សម្គាល់ក្នុងគណៈកម្មាធិការនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top