ព័ត៌មាន

បញ្ចប់បណ្ដាព្រឹត្តិការណ៍សប្តាហ៍សន្តិសុខស្បៀងអាហារ APEC


 បញ្ចប់បណ្ដាព្រឹត្តិការណ៍សប្តាហ៍សន្តិសុខស្បៀងអាហារ APEC 

នាថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០១៧ នៅ​ទីក្រុង Can Tho​ ភាគខាង​ត្បូងវៀត​ណាម អនុរដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀត​ណាម លោក Le Quoc Doanh បានអញ្ជើញជា​អធិបតីភាពសន្និសីទកា​សែត បញ្ចប់​ បណ្ដា ព្រឹត្តិការណ៍​សប្តាហ៍សន្តិសុខ​ស្បៀងអាហារ​ និងកិច្ចសន្ទនាគោ​លនយោបាយ ជាន់ខ្ពស់ ស្ដី​ពី សន្តិសុខ​ស្បៀង​អាហារ​ និង​កសិកម្មប្រកបដោយ​និរន្តរភាព បន្សាំនឹងបម្រែបម្រួល​អាកាសធាតុ​។ តាមលោក​ Le Quoc Doanh ថា​កិច្ច​សន្ទនា សន្តិសុខស្បៀងអាហារលើកនេះបា​នអនុម័តលើឯកសារសំ​ខាន់ចំ​នួន ៣ គឺ៖ ផែនការ​សកម្មភាព​អនុវត្តកម្ម​វិធី​ក្រប​ខ័ណ្ឌច្រើន​ឆ្នាំ​របស់ APEC ស្ដីពីសន្តិសុខ​ស្បៀង​អាហារ និង​បម្រែ​បម្រួល​អាកាស​ធាតុ  ផែន​ការសកម្មភាព​អនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្រ្ត ​APEC ស្ដីពី​ការ​អភិវឌ្ឍ​ជន​បទ​និង​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព ដើម្បីបង្កើន​សន្តិសុខស្បៀងអាហារ និងកំណើនមានគុណភា​ព។ ​សេចក្តីប្រកាស​ Can Tho ស្ដីពីការ​បង្កើន​សន្តិសុខ​ស្បៀង​អាហារ និងកសិកម្ម​ប្រកបដោយ​និរន្តរភាព បាន​សង្កត់​ធ្ងន់​ទៅ​លើ​សន្តិសុខ​ស្បៀង​អាហារ​នឹង​ បន្តជាបញ្ហាសំខា​ន់ចំពោះ​សហគម​អន្តរជាតិ​និយាយរួម និងតំប​ន់ APEC និយាយដោយឡែក​។ លោក​ Le Quoc Doanh បាន​ឲ្យដឹង​ថា៖

"គ្រប់ប្រទេសទាំងអស់សុទ្ធតែមានយុ​ទ្ធសាស្ត្រ និងសកម្មភាពដើម្បីធានាសន្តិសុខស្បៀង​អាហារ ក្នុង​នោះបាន​ឯកភាព​នូវកិច្ច​សហប្រតិបត្តិការ​ និង​ចែក​រំលែក​រវាង​បណ្ដា​ខឿន​សេដ្ឋកិច្ច​នានា ក្នុង​បញ្ហា​សន្តិសុខ​ស្បឿង​អាហារ​ ជាពិសេ​សគឺបម្រែបម្រួលអាកាស​ធាតុ។ ​ដោយ​ឡែក ចំពោះប្រទេស​កសិកម្ម​ដូច​ជាវៀត​ណាម​គឺទទួល​រងផល​ប៉ះពាល់​យ៉ាងខ្លាំ​ងបំផុត នៃបម្រែបម្រួលអាកាសធាតុ”។

ក្នុងរយៈពេលមួយសប្តាហ៍ប្រព្រឹត្តិទៅសប្ដាហ៍ស​ន្តិសុខស្បៀងអា​ហារមានសកម្មភាព​សំខាន់ៗដូចជា៖ កិច្ច​សន្ទនាគោល​នយោបាយ​ជាន់ខ្ពស់ ស្ដីពីពីសន្តិសុខស្បៀងអាហារ និងអភិវ​ឌ្ឍន៍កសិកម្មប្រកប​ដោយនិរន្តរភាព កិច្ច​ប្រជុំប្រចាំ​ឆ្នាំរបស់​បណ្ដាក្រុមការងារ APEC ជាដើម៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top