ព័ត៌មាន

បញ្ចប់កិច្ចចរចាផ្ទាល់លើកទី ៥ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវាងវៀតណាមនិងសហរដ្ឋអាមេរិក

វង់ចរចាផ្ទាល់លើកទី ៥ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិកា រវាងវៀត ណាម និងសហរដ្ឋអាមេរិក បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។
បិទបញ្ចប់វង់ចរចាលើកទី ៥ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិកា រវាងវៀតណាមនិងសហរដ្ឋអាមេរិក (រូបថត៖ moit.gov.vn)

គណៈប្រតិភូចរចាវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រធានគណៈប្រតិភូចរចារដ្ឋាភិបាល លោក ង្វៀន ហុង យៀន។ ភាគីសហរដ្ឋអាមេរិកត្រូវបានតំណាងដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer។

ក្នុងអំឡុងពេល ៣ ថ្ងៃនៃការចរចា ភាគីទាំងពីរសម្រេចបានវឌ្ឍនភាពយ៉ាងខ្លាំងលើបញ្ហាជាច្រើនដូចជា៖ សេវាកម្ម ពាណិជ្ជកម្មឌីជីថល កសិកម្ម ឧបសគ្គបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT) ស្តង់ដារសុវត្ថិភាពចំណីអាហារ និងអនាម័យ (SPS)... និងបានបង្រួមគម្លាតលើបញ្ហាដែលនៅសល់។ នៅក្នុងកិច្ចប្រជុំបូកសរុបវគ្គចរចា តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) និងតំណាងគណៈប្រតិភូចរចាវៀតណាម សុទ្ធតែបានចាត់ទុកថា វគ្គចរចាទទួលបានលទ្ធផលវិជ្ជមានខ្លាំង ដែលបង្កើតមូលដ្ឋានអំណោយផលសម្រាប់ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិកា វៀតណាម-សហរដ្ឋអាមេរិកឱ្យបានឆាប់រហ័ស។

សហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះសុច្ឆន្ទៈ កិច្ចខិតខំប្រឹងប្រែង និងវិធីសាស្រ្តច្នៃប្រឌិតរបស់គណៈប្រតិភូចរចាវៀតណាម ជាពិសេសលទ្ធផលនៃវគ្គចរចាផ្ទាល់រវាងរដ្ឋមន្ត្រី លោក ហ្វៀន ហុង យៀន និងប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Jamieson Greer ដែលបានធ្វើឡើងមុនវគ្គចរចាបច្ចេកទេសផ្លូវការ។ ដោយផ្អែកលើសំណើរបស់វៀត ណាម សហរដ្ឋអាមេរិកមានការឆ្លើយតបវិជ្ជមានជំហានដំបូង ហើយបានឲ្យដឹងថា ខ្លួនអាចពិចារណាដោះស្រាយដោយផ្អែកលើលទ្ធផលនៃការចរចាទាំងមូល។

ទាក់ទងនឹងការងារដែលត្រូវអនុវត្តបន្ទាប់ពីវគ្គចរចា ភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើកិច្ចប្រជុំតាមអ៊ីនធឺណិតមួយចំនួន ដើម្បីបន្តពិភាក្សាអំពីបញ្ហាដែលនៅសេសសល់ ក៏ដូចជារៀបចំសម្រាប់ការចរចាកម្រិតរដ្ឋមន្ត្រីតាមអ៊ីនធឺណិតរវាងប្រធានតំណាងពាណិជ្ជកម្ម Jamieson Greer និងរដ្ឋមន្ត្រី លោក ង្វៀន ហុង យៀន ដែលគ្រោងនឹងធ្វើឡើងក្នុងខែ វិច្ឆិកានេះ៕


top