
ទំព័រដើមនៃសៀវភៅ “វៀតណាម៖តារាអាស៊ីដែលងើបចេញពីផេះផង់នៃសង្គ្រាម
”ពិធីបង្ហាញមុខសៀវភៅ “វៀតណាម៖តារាអាស៊ីដែលងើបចេញពីផេះផង់នៃសង្គ្រាម” បានប្រព្រឹត្តទៅនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅរដ្ឋធានី New Delhi ប្រទេសឥណ្ឌា។ ថ្លែងមតិក្នុងពិធី បណ្ឌិត Jitendra Das ជាអ្នកនិពន្ធមួយរូបក្នុងចំណោមអ្នកនិពន្ធសៀវភៅនេះបានចាត់ទុកថា វៀតណាមកាន់តែម្ចាស់ការចូលរួមក្នុង បណ្តាកិច្ចព្រមព្រៀងអន្តរជាតិនិងតំបន់ស្ទើតែទាំងអស់ហើយក្លាយទៅជាដៃគូគួរឲ្យទុកចិត្តសម្រាប់ប្រទេសជាច្រើនលើពិភពលោក ក្នុងនោះមានឥណ្ឌាផង។ ក៏នៅក្នុងពិធីនេះដែរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានឲ្យដឹងថា នេះជាសៀវភៅមួយក្បាលមានអត្ថប្រយោជន៍សម្រាប់និស្សិតនិងអ្នកស្រាវជ្រាវដែលមានបំណងស្វែងយល់អំពីវៀតណាម។
“វៀតណាម៖តារាអាស៊ីដែលងើបចេញពីផេះផង់នៃសង្គ្រាម” មានកម្រាស់ ១៦០ ទំព័រសរសេរដោយអ្នកនិពន្ធជាច្រើនរូប។ ខ្លឹមសាររបស់សៀវភៅនេះផ្តោតទៅលើវិស័យសេដ្ឋកិច្ចរបស់វៀតណាម៕
តាម VOV5-វិទ្យុសម្លេងវៀតណាម