ព័ត៌មាន

បង្ហាញមុខសៀវភៅ”លោកអ៊ំហូសរសេរមរតកសាសន៍”ជាភាសា Bengali នៅបង់ក្លាដែស


បង្ហាញមុខសៀវភៅ”លោកអ៊ំហូសរសេរមរតកសាសន៍”ជាភាសា Bengali នៅបង់ក្លាដែស

នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថានទូតវៀតណាមប្រចាំនៅបង់ក្លាដែសបានរួមសហការជាមួយសមាគមមិត្តភាពបង់ក្លាដែស-វៀតណាម រៀបចំពិធីបង្ហាញមុខសៀវភៅបកប្រែ” លោកអ៊ំហូសរសេរមរតកសាសន៍” របស់អ្នកនិពន្ធ Vu Ky ជាភាសា Bengali។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Tran Van Khoa បានសង្កត់ធ្ងន់​ថា​៖ នេះជាលើកដំបូង ដែលបានផ្សព្វផ្សាយសៀវភៅមួយស្ដីអំពីលោកប្រធានហូជីមិញ ជាភាសា Bengali។ព្រឹត្តិការណ៍​នេះមានអត្ថន័យសំខាន់ ក្នុងការឧទ្ទេសនាម និងលើកសរសើរលោកប្រធានហូជីមិញ ជួយអោយមិត្តអ្នកស្ដាប់បង់ក្លាដែស យល់ដឹងបន្ថែមអំពីលោកប្រធានហូជីមិញ តាមនោះរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ប្រពៃណីរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top