ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅហាណូយ បានប្រព្រឹត្តិទៅសន្និសីទតភ្ជាប់ពាណិជ្ជកម្ម ជំរុញពាណិជ្ជកម្ម កសិផល រុក្ខផល និង ជលផល រវាងទីក្រុងហាណូយ និង ខេត្តនិញប៊ិញ (Ninh Binh) ង៉ែអាន (Nghe An) ឡឹមដុង (Lam Dong)។ សន្និសីទប្រព្រឹត្តិទៅដើម្បីបង្កើនអធិការកិច្ចត្រួតពិនិត្យ តាមដានគុណភាព សុវត្ថិភាពស្បៀងអាហារកសិផល រុក្ខផល និង ជលផល ប្រើប្រាស់នៅលើភូមិសាស្រ្តហាណូយ។
ទិដ្ឋភាពសន្និសីទតភ្ជាប់ពាណិជ្ជកម្ម ជំរុញពាណិជ្ជកម្មកសិផល រុក្ខផល និងជលផល រវាងទីក្រុងហាណូយ និង ខេត្តនិញប៊ិញ (Ninh Binh) ង៉ែអាន (Nghe An) ឡឹមដុង (Lam Dong)។
ជ្រុងមួយនៃស្តង់ឧទ្ទេសនាមផលិតផលកសិផល រុក្ខផល និងជលផល ខេត្តង៉ែអាន (Nghe An) នៅសន្និសីទតភ្ជាប់ពាណិជ្ជកម្ម ជំរុញពាណិជ្ជកម្ម កសិផល រុក្ខផល និង ជលផលរវាងទីក្រុងហាណូយ និង ខេត្តនិញប៊ិញ (Ninh Binh) ង៉ែអាន (Nghe An) ឡឹមដុង (Lam Dong)។
ថ្នាក់ដឹកនាំនាយកដ្ឋានគុណភាព កែច្នៃ និង អភិវឌ្ឍទីផ្សារទីក្រុងហាណូយ ថ្លែងសុន្ទរកថានៅសន្និសីទតភ្ជាប់ពាណិជ្ជកម្ម ជំរុញពាណិជ្ជកម្ម កសិផល រុក្ខផល និង ជលផលរវាងទីក្រុងហាណូយ និង ខេត្តនិញប៊ិញ (Ninh Binh) ង៉ែអាន (Nghe An) ឡឹមដុង (Lam Dong)។
គណៈប្រតិភូទស្សនាស្តង់ទំនិញនៅសន្និសីទ។
សន្និសីទទាក់ទាញគណៈប្រតិភូជាច្រើនកុះករមកចូលរួម។
ដើម្បីធានាគុណភាព សុវត្ថិភាពស្បៀងអាហារកសិផល រុក្ខផល និង ជលផល ប្រើប្រាស់នៅលើភូមិសាស្រ្តរដ្ឋធានី ការងារតាមដានគុណភាព សុវត្ថិភាពស្បៀងអាហារកសិផល រុក្ខផល និង ជលផល បានអនុវត្តទូលំទូលាយ ប្រមូលផ្តុំនៅលើផលផលដែលមានហានិភ័យខ្ពស់។ ជាមធ្យម រៀងរាល់ឆ្នាំយកសំណាកប្រហែល២.៥០០សំណាក ដើម្បីតាមដាន ប្រកាសអាសន្ន អត្រាសំណាកបំពានកែសម្រួលតាមឆ្នាំ ឆ្នាំ២០១៨ អត្រាសំណាកបំពាន កំហិតសុវត្ថិភាពស្បៀងអាហារគឺ៧.៤៦% ឆ្នាំ២០២៣ កាត់បន្ថយចុះនៅ៤.៤%។ ក្នុង៦ខែដើមឆ្នាំ២០២៤ ៩៨%សំណាកតាមដានធានាសុវត្ថិភាពតាមកំហិតកោសល្យវិច្ច័យ។ ឆ្នាំ២០២៣ ១០០%សំណាកមកពីប្រភពខេត្តឡឹមដុង (Lam Dong) ខេត្តនិញប៊ីញ (Ninh Binh) ខែង៉ែអាន (Nghe An) សុទ្ធតែធានាសុវត្ថិភាពចំពោះកំហិតកោសល្យវិច្ច័យ។ មន្ទីរកសិកម្ម និង អភិវឌ្ឍជនបទ បានណែនាំអង្គភាពចំណុះមន្ទីរ បង្កើនជំរុញការងារអធិការកិច្ច រកឃើញ រាំងស្កាត់ និង ដោះស្រាយទាន់ពេល នូវបទបំពាន។ ក្នុង៦ខែដើមឆ្នាំ២០២៤ បានរៀបចំអធិការកិច្ច ត្រួតពិនិត្យមូលដ្ឋានចំនួន៧៣ទីកន្លែង លទ្ធផលមានមូលដ្ឋានចំនួន១០ បានបំពាន ដោះស្រាយតាមបែបរដ្ឋបាលពិន័យជាទឹកប្រាក់ចំនួន៤១៧លានដុង។
នៅពេលខាងមុខ ដើម្បីធានាប្រភពផ្គត់ផ្គង់ទំនិញ និង ធានាគុណភាព សុវត្ថិភាពស្បៀងអាហារប្រើប្រាស់នៅលើភូមិសាស្រ្តហាណូយ។ មន្ទីរកសិកម្ម និង អភិវឌ្ឍជនបទបានផ្តោតការណែនាំទៅដល់នាយកដ្ឋានជំនាញការ ប្រមូលផ្តុំរៀបចំផលិតកម្ម ពង្រាយដំណោះស្រាយអភិវឌ្ឍម្ចាស់ការខ្ពស់បំផុតប្រភពទំនិញចាំបាច់ ផ្គត់ផ្គង់សម្រាប់ប្រជាជនរដ្ឋធានីដោយស្វ័យភាព។ រក្សា អភិវឌ្ឍសង្វាក់តភ្ជាប់ផលិតកម្ម ប្រើប្រាស់កសិផលសុវត្ថិភាព លើកទឹកចិត្តជំនួយពង្រាយទម្រង់រូបភាពផលិតកម្មល្អ តាមទិសដៅសរីរាង្គ VietGAP អនុវត្តបច្ចេកវិទ្យាខ្ពស់ HACCP, ISO 22000 ដើម្បីលើកកម្ពស់គុណភាពធានាសុវត្ថិភាពស្បៀងអាហារ។ល។
សហការនឹងមន្ទីរពាណិជ្ជកម្ម មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ទីក្រុង រៀបចំតភ្ជាប់ ប្រើប្រាស់កសិផល រុក្ខផល និង ជលផល នៃបណ្តាខេត្ត ក្រុង រហូតដល់ប្រព័ន្ធចែកចាយ ផលិតកម្មអាជីវកម្មកសិផល រុក្ខផល និង ជលផល នៅលើភូមិសាស្រ្តទីក្រុងហាណូយ៕