ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការបង្កលក្ខណះងាយស្រួលសំរាប់ការសំចតនិងពាណិជ្ជកម្ម


បង្កើនកិច្ចសហប្រតិបត្តិការបង្កលក្ខណះងាយស្រួលសំរាប់ការសំចតនិងពាណិជ្ជកម្ម
នារសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ សន្និសីទជាន់ខ្ពស់ ​អង្គការ​សហប្រជាជាតិតំបន់អាស៊ី-អឺរ៉ុបអំពីការបង្កើនកិច្ចសហប្រតិបត្តិការ បង្កលក្ខណៈងាយស្រួលសំរាប់ការសំចត ពាណិជ្ជកម្មនិងអនុវត្តរបៀបវារៈ ២០៣០ ស្ដីអំពី​ការអភិវឌ្ឍន៍ចីរភាព ដោយក្រសួងការបរទេសវៀតណាម រួមសហការជាមួយ​បណ្ដាស្ថាប័នដំណាងជាន់​ខ្ពស់របស់អង្គការសហប្រជាជាតិ ស្ដីអំពីក្រុមប្រទេស​អភិវឌ្ឍន៍អន់ខ្សោយ ប្រទេសកំពុងអភិវឌ្ឍន៍គ្មានសមុទ្រ​ និង​បណ្ដាប្រទេសកោះ​តូចកំពុងអភិវឌ្ឍន៍ បន្តដំណើរកិច្ចប្រជុំដោយមានខ្លឹមសារសំខាន់ជាច្រើន។ នៅ​ទីនេះ អង្គសន្និសីទ បានពិភាក្សាអំពីដំណោះស្រាយបង្កើនកិច្ចសហប្រតិបត្តិការ​រវាងប្រទេសគ្មានសមុទ្រនិងប្រទេសសំ​ចត​ ដើម្បីអនុវត្តរបៀបវារះ ២០៣០ ស្ដី​អំពីការអភិវឌ្ឍន៍ចីរភាព។ អង្គសន្និសីទក៏បានចែករំលែកបទពិសោធន៍ ​ឧបសគ្គ​​ ឱកាស និងបញ្ហាកើតមានឡើង ក្នុងដំណើការអនុវត្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំ​ចត​ អភិវឌ្ឍន៍របងសំចតនិងនាំចេញដំណោះស្រាយបង្កើនកិច្ចសហប្រតិបត្តិការ៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

top