ព័ត៌មាន

បង្កើនការរួមផ្សំការងាររវាងប្រធានរដ្ឋនិងគណៈប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស​មាតុភូមិវៀតណាម


ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ http://dangcongsan.vn/)

នាថ្ងៃទី៥មិនានៅទីក្រុងហាណូយបានបារព្វ សន្និសីទបូកសរុបរយៈ ពេល១០ឆ្នាំនៃ​ការ​អនុវត្ត​បទ​បញ្ញតិ​រួម​សហការ​ការ​ងារ​រវាង​ប្រធានរដ្ឋជាមួយ គណៈប្រធានគណៈកម្មាធិ​ការមជ្ឈឹមរណសិរ្ស​មាតុ​ភូមិ​វៀត​ណាម។ វាយត​ម្លៃនូវ​បញ្ហា​នេះ ប្រធាន​រដ្ឋលោក Truong Tan Sang បានសង្កត់ធ្ងន់​ថា កិច្ច​សហកា​រគ្នា នេះបាន​រួម​ចំណែក​បង្កើត​ឡើង​កម្លាំង​ចលក​រសម្រាប់​ ស្ថាប័នទាំងពីរបំពេញល្អ ភារកិច្ច​របស់ខ្លួន។ លោក Truong Tan Sang មាន​បំណង​ថា នាពេល​ខាង​មុខ ស្ថាប័ន​ទាំងពីរនេះ នឹងស្រុះចិត្តគំនិតគ្នារួមសហការយ៉ាងជិតស្និទ្ធិ លើគ្រប់​វិស័យ ព្រម​ទាំង​ពង្រីក​ផែន​មហា​សាមគ្គី​ប្រជាជាតិ​ទាំងមូល ដើម្បីប្រជាជនសម្បូធូរធារ ប្រទេស​ជាតិខ្លាំង​មាំមួ​នដោយ​ផ្សារភ្ជាប់​ជាមួយ​នឹងការ​ចូលរួម​កសាង​គោល​មាគ៌ា​របស់បក្ស គោលនយោបាយច្បាប់​របស់រដ្ឋ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top