ព័ត៌មាន

បង្កើនការត្រួតពិនិត្យ ជំរុញ និងប្តេជ្ញាចិត្តដកកាតលឿង EC

នាថ្ងៃទី១៦ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកឌុង បានដឹកនាំកិច្ចប្រជុំលើកទី៣៤ នៃគណៈកម្មាធិការជាតិ​ដឹកនាំការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទបញ្ញាត្តិ (IUU)។

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកឌុង ដឹកនាំកិច្ច​ប្រជុំ។ រូបថត៖ VNA

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកឌុង បានសង្កត់ធ្ងន់ថា ដើម្បីដកកាតលឿង​ IUU របស់គណៈកម្មការអឺរ៉ុប (EC) ត្រូវ​ការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងវិធីសាស្ត្រ​រៀបចំការអនុវត្ត ចាប់ពីការដឹកនាំ រហូត​ដល់​សកម្មភាពជាក់ស្តែង។ ឧបនាយករដ្ឋមន្ត្រីបានស្នើថា៖ «ខ្ញុំសូម​ស្នើឱ្យក្រសួង ផ្នែក និងមូលដ្ឋាននានាបន្តអនុវត្តយ៉ាងតឹងរ៉ឹងនូវការណែនាំកាល​ពីមុន ជាពិសេស សេចក្តីជូន​ដំណឹងលេខ ១៥៩ របស់គណៈកម្មាធិការដឹកនាំ។ ដែល​ក្នុង​នោះ ចាត់តាំងភារកិច្ចជាក់លាក់ទៅឱ្យវិស័យ និងមូលដ្ឋាន​នានា​។ ក្រសួង ផ្នែក ឬមូលដ្ឋានណាមួយដែលមិនអនុវត្តន៍​នោះទេ គឺយើងត្រូវការត្រួតពិនិត្យ និងរិះគន់ឱ្យបានតឹងរ៉ឹងបំផុត។ ចំពោះក្រសួងកសិកម្ម និងបរិស្ថាន ដែលជាភ្នាក់ងារអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ នៅសប្តាហ៍ខាងមុខ ក្រសួងត្រូវតែដាក់ជូន​សំណើដើម្បីសុក្រឹត្យគណៈកម្មាធិការដឹកនាំ។ ហើយអនុសាសន៍របស់ EC គឺថា ក្រៅពីគណៈកម្មាធិការដឹកនាំ ត្រូវបង្កើត​ក្រុមការងារមួយ​ទៀត​។ ទីពីរ ខ្ញុំស្នើឱ្យក្រសួងកសិកម្ម និងបរិស្ថានដាក់ជូន​នូវ​​សេចក្តី​ប្រកាសសេចក្តី​សម្រេចចិត្តស្តីពីការផាកពិន័យរដ្ឋបាលក្នុងវិស័យជលផល ក្នុងទិសដៅនៃការ​បង្កើនកម្រិតផាកពិន័យ។ កំហុសឆ្គងដល់កម្រិតណា គឺយើងត្រូវដោះស្រាយយ៉ាងម៉ឺងម៉ាត់ដល់កម្រិតនោះ»៕


top