ព័ត៌មាន

បង្កើតស្ថាប័នអចិន្ត្រៃយ៍គណៈកម្មាធិការទទួលបន្ទុកការងារជំនះពុះពារលើផល វិបាកដោយគ្រាប់បែកមីន

​នាយករដ្ឋមន្រ្តីវៀតណាម​លោក Nguyen Xuan Phuc ប្រធានគណៈ​កម្មា ធិការជាតិ​ទទួល​បន្ទុក​ការងារ​ជំនះ​ពុះពារ​លើផល​វិបាក​ដោយគ្រាប់បែកមីននិងជាតិ​គីមីពុលក្រោយសង្គ្រាមនៅ​វៀត​ណាម ទើប​នឹង​បាន​ចុះហត្ថ​លេខា​លើ​សេចក្ដី​ សំរេចបង្កើត​ស្ថាប័នអចិន្ត្រៃយ៍​គណៈកម្មាធិការ។
 
ស្ថាប័ននេះមានភារកិច្ច​រៀបចំ​ការស្រាវជ្រាវ លើកសំណើរជា​មួយប្រធាន គណៈកម្មា​ធិការ​ អំពីទិ​សដៅ ភារកិច្ច​ ដំណោះស្រាយ​ចំពោះបញ្ហាសំ​ខាន់ៗ​ និង ដំណោះស្រាយ​ក្នុងការ​ទាក់ទាញ ចលនា​ប្រភព​ធន​ធាននៅក្នុង​និងក្រៅ​ប្រទេស​ ដើម្បីជំនះ​ពុះពារឲ្យ​បានឆាប់​រហ័សលើ​ផលវិបាក​ដោយគ្រាប់​បែកមីន​និង​ជាតិ​គីមី​ពុលក្រោយ​ពីសង្គ្រាម​នៅវៀត​ណាម​៕

 

តាម​ VOV5 - វិទ្យុសម្លេ​ង​វៀតណាម​
 


top