នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាម៉ារ៉ុក Mohamed Ould Errachid នៅទីស្នាក់ការព្រឹទ្ធសភា។
ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភាម៉ារ៉ុក លោក Mohamed Ould Errachid (រូបថត៖ quochoi.vn)
ប្រធានព្រឹទ្ធសភាលោក Mohamed
Ould Errachid បានស្នើឲ្យភាគីទាំងពីរបង្កើតគម្រោងរួម
យ៉ាងសកម្មក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង
ជាពិសេសគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទ្វីបអាហ្រ្វិក និងទាញយកផលប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមកជាច្រកទ្វារដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងក្នុងតំបន់នីមួយៗ។
រីឯខ្លួនវិញ
ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា
គោលដៅនៃដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងនិងពង្រីក
ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិ
នៃប្រទេសទាំងពីរ
បង្កើតកម្លាំងចលករពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើឲ្យភាគីទាំងពីរសិក្សា
និងចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី
ដើម្បីជំនួសកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០១ ដករបាំងពន្ធគយ
ដើម្បីសម្រួលទំនិញពីប្រទេសទាំងពីរចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក
និងបង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម រៀបចំពិព័រណ៍ និងការតាំងពិព័រណ៍។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសភា
ភាគីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាសភាពហុភាគី ដូចជា
សហភាពអន្តរសភា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
និងជំរុញការផ្លាស់ប្តូររវាងសមាជិកសភាវ័យក្មេង និងសមាជិកសភាស្ត្រី។
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់
និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក
ដោយបានឯកភាពជំរុញការដោះស្រាយវិវាទដោយសន្តិវិធី មិនប្រើប្រាស់ ឬគំរាមកំហែងប្រើប្រាស់កម្លាំង
ដោយឈរលើការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕